**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា**តំបន់ជាច្រើននៅប្រទេសថៃ រួមមានទាំងភាគខាងជើង ភាគកណ្តាល និងទីក្រុងបាងកក បានរងឥទ្ធិពលញ័ររញ្ជួយដី

រដ្ឋមន្រី្តក្រសួងកសិកម្ម៖ កម្ពុជាមានសមត្ថភាព នៃការផ្គត់ផ្គង់ប្រហុកជាលក្ខណៈពាណិជ្ជកម្មឆ្នាំ២០២២ ប្រមាណជិត ៩ពាន់តោន ក្នុងមួយឆ្នាំ

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានប្រជុំពិភាក្សាការងារស្តីពីការជំរុញការកែច្នៃប្រហុកសម្រាប់ការនាំចេញ និងគម្រោងអភិរក្ស និងអភិវឌ្ឍន៍ព្រៃកោងកាង ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ជាមួយមូលនិធិគីណាល់ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរ និងថ្លែងអំណរគុណចំពោះភាពជោគជ័យនៃការប្រកួតប្រជែងត្នោតមាសកន្លងមក។ ទាក់ទងនឹងការកែច្នៃប្រហុកសម្រាប់ពាណិជ្ជកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការស្រាវជ្រាវបន្ថែមឱ្យបានច្បាស់លាស់ សម្រាប់ការប្រកួតប្រជែងនាពេលខាងមុខ ដោយផ្តោតទៅលើទាំងបច្ចេកទេសនៃការកែច្នៃ ក្លិន រសជាតិ និងខ្សែច្រវាក់តម្លៃតាំងពីអ្នកនេសាទរហូតកែច្នៃ ដើម្បីឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។ លើសពីនេះទៀត ត្រូវយកចិត្តទុកដាក់លើការចុះបញ្ជីកម្មសិទ្ធិបញ្ញា និងឱ្យមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ជាគោលនយោបាយ ត្រូវបង្កើតឱ្យមានទីផ្សារកែច្នៃផលិតផលបន្ថែមទាំងធម្មជាតិ និងវារីវប្បកម្ម។ ដោយតម្រូវការទីផ្សារមានការកើនឡើងលឿន ដូច្នេះត្រូវកំណត់ប្រភេទពូជត្រីលូតលាស់លឿន និងអាចកែច្នៃបានលឿនទៅតាមតម្រូវការនិងស្តង់ដាទីផ្សារ។ ដើម្បីជំរុញការងារនេះ ក្រសួងជួយគាំទ្រ ទាំងផ្នែកចំណេះដឹង បច្ចេកទេស គោលនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ។

សូមជម្រាបជូនថា ប្រហុកត្រូវបានចាត់ទុកជាអាហារប្រពៃណីសម្រាប់ប្រជាជនកម្ពុជា ដែលជាផលិតផលមួយដ៏សំខាន់ចូលរួមក្នុងសន្តិសុខស្បៀង និងផ្តល់អាហារូបត្ថម្ភ ជាពិសេសសម្រាប់ប្រជាជននៅទីជនបទ។ បើតាមអង្គការ UNIDO បានឱ្យដឹងថាប្រជាជនកម្ពុជាបរិភោគប្រហុកជាមធ្យមប្រមាណចំនួន ១៨ក្រាម ក្នុងមនុស្សម្នាក់ ក្នុងមួយថ្ងៃ។

កម្ពុជាមានសមត្ថភាពនៃការផ្គត់ផ្គង់ប្រហុកជាលក្ខណៈពាណិជ្ជកម្មឆ្នាំ២០២២ ប្រមាណចំនួន ៨.៩០០តោន ក្នុងមួយឆ្នាំ ដែលចូលរួមផលិតដោយប្រតិបត្តិករសរុបចំនួន ១៨២សហគ្រាសកែច្នៃ នៅទូទាំងប្រទេស សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិមួយចំនួនដូចជាប្រទេសបារាំង អាមេរិក កូរ៉េ ជាដើម។

ចំពោះគម្រោងអភិរក្ស និងអភិវឌ្ឍន៍ព្រៃកោងកាង ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាគោលដៅខេត្តកែប នឹងជំរុញឱ្យក្លាយទៅជាកសិ-ទេសចរណ៍ ដែលតម្រូវឱ្យធ្វើការថែរក្សាការនេសាទ និងព្រៃកោងកាងឱ្យបានល្អ ដើម្បីជួយឱ្យសហគមន៍នេសាទឱ្យមានជីវភាពធូរធារ ដោយត្រូវធ្វើការអភិរក្សវិស័យជលផលឱ្យបានល្អ និងអភិវឌ្ឍន៍ការងារវារីវប្បកម្មឱ្យរីកចម្រើន ៕

អត្ថបទដែលជាប់ទាក់ទង