**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយបុគ្គលិក និយោជិត ដែលកំពុងបម្រើការងារនៅតាមសណ្ឋាគារ និងភោជនីយដ្ឋានក្នុងក្រុងព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយបុគ្គលិក និយោជិត ដែលកំពុងបម្រើការងារនៅតាមសណ្ឋាគារ និងភោជនីយដ្ឋានក្នុងក្រុងព្រះសីហនុ មានដូចជា៖ សណ្ឋាគារសុខា សណ្ឋាគារឯករាជ្យ សណ្ឋាគារ និងកាស៊ីណូជីងប៉ី សណ្ឋាគារ និងកាស៊ីណូឃ្វីនកូ សណ្ឋាគារ និងកាស៊ីណូជីងប៉ី ភោជនីយដ្ឋានឆ្នេរមាស ភោជនីយដ្ឋាន Sea Side និងសណ្ឋាគារ និងការស៊ីណូណានហៃ សរុបចំនួន ៧៨៣នាក់ ក្នុងនោះស្រី ៣៥៥នាក់។ ដោយមានការចូលរួមពីអ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ លោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹងរលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងសកម្មភាពកម្ពុជា រៀបចំការបោះឆ្នោតនីតិកាលទី៧ ជិតមកដល់។ ប្រទេសកម្ពុជាមានការអភិវឌ្ឍចាប់ពីកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង មានសុខសន្តិភាព និងអភិវឌ្ឍលើច្រើនវិស័យ សមិទ្ធផល និងកេរឈ្មោះរបស់កម្ពុជាបានល្បីសុះសាយលើពិពភលោក ដោយសារតែមានការញុះញង់ធ្វើរដ្ឋប្រហានៅឆ្នាំ១៩៧០ ធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលបង្កវិនាសសកម្មជាបន្តបន្ទាប់។ រហូតរំដោះឆ្នាំ១៩៧៩ សង្គ្រាមមិនទាន់បានបញ្ចប់នោះទេ សម្តេចតេជោ បានរៀបចំកិច្ចចរចាទីក្រុងប៉ារីសរកសន្តិភាព នាំយកលទ្ធិប្រជាធិបតេយ្យ គឺការបោះឆ្នោត យើងបានលះបង់អាយុជីវិតប្រជាពលររដ្ឋអស់រាប់លាននាក់។ ហើយកម្ពុជាបានធ្វើការបោះឆ្នោតបង្កើតរដ្ឋធម្មនុញ្ញ ៥ឆ្នាំបោះឆ្នោតម្តង យើងបានឆ្លងកាត់ការបោះឆ្នោត ៦ដងរួចមកហើយ និងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខកម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ទន្ទឹមនោះសម្តេចតេជោ បានដាក់ចេញគោលនយោបាយឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្គ្រាមនៅឆ្នាំ១៩៩៨ កម្ពុជាទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស ការអភិវឌ្ឍប្រទេសមានការរីកចម្រើនរហូតមកដល់សពថ្ងៃនេះ នេះជាតម្លៃនៃលទ្ធិប្រជាធិបតេយ្យ និងសុខសន្តិភាពធ្វើឱ្យបរិយាកាសសង្គមបានល្អ ប្រទេសជាតិមានការអភិវឌ្ឍទាក់ទាញអ្នកវិនិយោគក្នុងស្រុក ក្រៅស្រុក ធ្វើឱ្យប្រទេសរបស់យើងមានការលូតលាស់បង្កើតការងារប្រាក់ចំណូល នេះជាផល នៃសុខសន្តិភាព។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញននូវគោលនយោបាយរបបសន្តិសុខសង្គម ដូច្នេះក្រុមហ៊ុន រោងចក្រ សហគ្រាសដែលបានចុះបញ្ជីធ្វើប័ណ្ណ ប.ស.ស មានចំនួន ៧៦,០០០នាក់ ហើយនៅមានរោងចក្រ សហគ្រាសមួយចំនួនមិនទាន់បានចុះបញ្ជីធ្វើប័ណ្ណ ប.ស.ស ហើយបុគ្គលិក និយោជិតរបស់យើងអាចស្រូបលុយប្រមាណ ២០លានដុល្លាក្នុងមួយខែ ព្រោះប័ណ្ណការងារវាមានអត្ថប្រយោជន៍ ថែទាំសុខភាព និងគ្រោះថ្នាក់ការងារ ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញប្រាក់សោធននិវត្តជូនបុគ្គលិក និយោជិត កម្មករ ដែលកំពុងបំរើការងារនៅតាមរោងចក្រ សហគ្រាសហើយប្រាក់សោធននិវត្តនេះទៀតសោត គឺអាស្រ័យទៅតាមអតីតភាពការងារបើយើងធ្វើការបានច្រើនឆ្នាំ ការទទួលប្រាក់សោធននិវត្តក៏បានច្រើន នេះផ្សាភ្ជាប់ពីលទ្ធផលនៃការបោះឆ្នោតស្របតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។ ឯកឧត្តមអភិបាលខេត្ត សង្ឃឹមថា បងប្អូននឹងទៅចូលរួមបោះឆ្នោតគាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនបុគ្គលិក និយោជិត ដែលបានចូលរួមសរុបចំនួន ៧៨៣នាក់ ក្នុងម្នាក់ៗទទួលបាន ៥ម៉ឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង