**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា**តំបន់ជាច្រើននៅប្រទេសថៃ រួមមានទាំងភាគខាងជើង ភាគកណ្តាល និងទីក្រុងបាងកក បានរងឥទ្ធិពលញ័ររញ្ជួយដី**ការិយាល័យគណៈកម្មាធិការធានារ៉ាប់រងថៃ ចេញសារព្រមានយ៉ាងម៉ឺងម៉ាត់ដល់ទីភ្នាក់ងារ និងឈ្មួញកណ្តាលធានារ៉ាប់រង ដែលអនុវត្តដោយអយុត្តិធម៌ចំពោះឆ្លើយតបនឹងការខូចខាតដោយសារគ្រោះរញ្ជួយដី**អ្នកនាំពាក្យបរិស្ថាន៖ សូមបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលជាមូលហេតុអ្វើឱ្យមានការធ្លាក់ចុះគុណភាពខ្យល់ និងការបាត់បង់ជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី**លោក ដូណាល់ ត្រាំ ហៅទូរសព្ទប្រកបដោយផ្លែផ្កា ជាមួយនាយករដ្ឋមន្រ្តីកាណាដា ចំពេលមានភាពតានតឹងកើនឡើងរវាងសម្ព័ន្ធមិត្តមានព្រំដែនជាប់គ្នាទាំង២**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីវិធីសាស្ត្រស្រាវជ្រាវរឿងក្តី និងបំបែករឿងក្តីព្រហ្មទណ្ឌដោយនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)**គ្គ្រោះរញ្ជួយដីបានបំផ្លិចបំផ្លាញ​វាយប្រហារ​ប្រទេស​មី​យ៉ាន់​ម៉ា និងថៃ សម្លាប់​មនុស្ស​ជាង​១.០០០​នាក់​**លោក Elon Musk កំពុងប្រឈមមុខនឹងបណ្តឹងក្លែងបន្លំ ជុំវិញការបង្ហាញភាគហ៊ុន Twitter យឺតយ៉ាវ**អ៉ីរ៉ង់ ថាទីក្រុងតេហេរ៉ង់នឹងវាយប្រហារទៅលើ មូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់**ទេសរដ្ឋមន្រី្ត លី ធុជ ជំរុញលេីកទឹកចិត្តឱ្យវិនិយោគិនតំបន់ក្វាងស៊ី ប្រទេសចិន ពិចារណាពង្រីកការវិនិយោគដោយផ្ទាល់នៅកម្ពុជា ស្របតាមទស្សនវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី**បទវិភាគ៖ធ្វើដំណើរជាមួយចិនគឺធ្វើដំណើរជាមួយកាលានុវត្តភាព**រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ រួមគ្នាកសាងអំពើល្អប្រៀបដូចជាការរក្សាសន្តិភាពកម្ពុជាឱ្យស្ថិតស្ថេរ

ទាហានសុីឈ្នួល Wagner នឹងមិនអាចប្រយុទ្ធនៅសង្រ្គាមអ៊ុយក្រែន តទៅទៀតបាននោះទេ

ម៉ូស្គូ៖ សមាជិកសភាជាន់ខ្ពស់មួយរូបបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា មេទាហានស៊ីឈ្នួល Wagner ដឹកនាំដោយលោក Yevgeny Prigozhin ត្រូវបានគេប្រាប់ថា ក្រុមមេទាហានស៊ីឈ្នួល របស់លោកនឹងមិនធ្វើសង្គ្រាមនៅអ៊ុយក្រែនទៀតទេ ខណៈដែលលោកបានបដិសេធមិនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីនាំយកទាហានស៊ីឈ្នួលរបស់លោកនៅក្រោមការជំរុញរបស់ក្រសួងការពារជាតិ។

លោកវរសេនីយ៍ឯក Andrei Kartapolov សមាជិកសភាដ៏មានឥទ្ធិពលម្នាក់ ដែលធ្វើជាប្រធានគណៈកម្មាធិការការពារជាតិនៃសភាជាន់ទាប បានឲ្យដឹងថា កត្តាបង្កឱ្យមានការបះបោរកាលពីថ្ងៃសៅរ៍គឺជាការមិនយល់ស្របរបស់លោក Yevgeny Prigozhin ចំពោះការទាមទាររបស់ក្រសួងការពារជាតិរុស្សុី ដែលក្រុមទាហានស៊ីឈ្នួលរបស់លោកចុះកិច្ចសន្យា។

លោក Andrei Kartapolov បានបន្តថា ដូចដែលអ្នកបានដឹង ពីរបីថ្ងៃមុនការប៉ុនប៉ងបះបោរ ក្រសួងការពារជាតិរុស្សុីបានឲ្យដឹងថា ទម្រង់ទាំងអស់ដែលអនុវត្តភារកិច្ចប្រយុទ្ធត្រូវតែចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រសួងការពារជាតិ។

លោក Yevgeny Prigozhin បានឲ្យដឹងនៅថ្ងៃទី១១ ខែមិថុនាថា ក្រុមទាហានសុីឈ្នួល Wagner របស់លោកនឹងមិនចុះកិច្ចសន្យាណាមួយជាមួយរដ្ឋមន្ត្រីការពារជាតិរុស្សុី លោក Sergei Shoigu ដោយបន្ថែមថា លោក Sergei Shoigu មិនអាចគ្រប់គ្រងអង្គភាពយោធាបានទេ។

លោក Andrei Kartapolov បានឲ្យដឹងថាបន្ទាប់ពីការបដិសេធរបស់លោក Yevgeny Prigozhin ក្នុងការចុះហត្ថលេខាលើកិច្ចសន្យាគាត់ត្រូវបានគេប្រាប់ថាទាហានស៊ីឈ្នួលរបស់គាត់នឹងលែងប្រយុទ្ធនៅអ៊ុយក្រែនហើយដូច្នេះនឹងមិនទទួលបានប្រាក់រដ្ឋទេ។

ប្រភព៖ Reuters

ប្រែសម្រួលដោយ៖ [ឡាយ លីហួ]

 

អត្ថបទដែលជាប់ទាក់ទង