ស្នងការខេត្តព្រះវិហារ ណែនាំដល់មន្រ្តី ឲ្យយកចិត្តទុក្ខដាក់ចំពោះការ ការពាររក្សាសន្តិសុខ សណ្តាប់សាធារណៈ និងការពារសន្តិសុខការបោះឆ្នោះនាពេលខាងមុខនេះ
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា និងផ្សព្វផ្សាយផែនការការពារបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ ដោយមានការអញ្ជេីញចូលរួមពី លោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង អនុផែន លោក-លោកស្រីនាយ-នាយរងការិយាល័យ លោក-លោកស្រីអធិការ អធិការរងក្រុង/ស្រុក ទាំង០៨ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥១ប៉ុស្តិ៍។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ធ្វើការបូកសរុបកិច្ចប្រជុំ និងផ្តលអនុសាសន៍ណែនាំដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត ឲ្យយកចិត្តទុក្ខដាក់ចំពោះការ ការពាររក្សាសន្តិសុខ សណ្តាប់សាធារណៈ និងការពារសន្តិសុខការបោះឆ្នោះនាពេលខាងមុខនេះ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានចែកជូននូវលិខិតថ្លែងអំណរគុណចំនួន ១៤ច្បាប់ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាចំនួន ១៦៤ច្បាប់ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តផងដែរ ៕