**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តម ញ៉ែម សំអឿន៖ ស្ត្រីគឺជាត្បូងដ៏មានតម្លៃសម្រាប់គ្រួសារ ហើយតួអង្គស្ត្រី គឺមិនអាចខ្វះបាន ព្រោះស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចគ្រួសារ

ភ្នំពេញ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយអ្នកគ្រូពេទ្យ អ្នកគ្រូបង្រៀន និងថ្នាក់ដឹកនាំអនុសាខាសមាគមនារីខេត្តចំនួន ១៥០នាក់ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារA សាលាខេត្ត។

បន្ទាប់ពីលោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្ត និងជាប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត មានប្រសាសន៍មានស្វាគមន៍រួចមក ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងថា ស្ត្រី គឺជាត្បូងដ៏មានតម្លៃសម្រាប់គ្រួសារ ហើយតួអង្គស្ត្រី គឺមិនអាចខ្វះបាន ព្រោះស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចគ្រួសារ ជាពិសេសស្រ្តីក៏មានទួនាទីក្នុង
ការបញ្ជៀប និងផ្សព្វផ្សាយបន្ថែមទៀត នូវសមិទ្ធិផលជាច្រើនដែលបានកសាងឡើងដោយគណបក្សប្រជាជនជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីឈានឆ្ពោះទៅដណ្តើម ជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខ។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា កម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ក្រោមការអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ និងបានធ្វើឲ្យកាន់តែប្រសើរឡើងនូវ «មនុស្ស ផ្លូវ ទឹក ភ្លើង» សម្រាប់ជាការអនុវត្តប្រចាំថ្ងៃ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។ ជាការពិតណាស់គណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាថ្នាក់ដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិត សម្តេចតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងនោះ សម្តេចបានគិតគូយ៉ាងយកចិត្តទុក់ចំពោះស្ត្រី ដោយបានកំណត់នូវគោលនយោបាយ និងយន្តការជាច្រើនទាំងក្នុងគោលនយោបាយគណៈបក្សប្រជាជន និងរាជរដ្ឋាភិបាលដើម្បីធានាលើការលើកកម្ពស់ និងឆ្លើយតបចំពោះស្ថានភាពជីវភាព សុខុមាលភាព និងការចូលរួមរបស់ស្រ្ដីក្នុងគ្រប់វិស័យ ទាំងវិស័យសាធារណៈ និងនយោបាយ។ ទន្ទឹមនឹងនោះ គណៈចលនាស្ត្រី នៃសមាគមនារីកម្ពុជាដើម្បីសន្តិភាព គឺជាផ្នែកមួយរបស់ គណបក្សប្រជាជនកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការជម្រុញ និងលើកស្ទួយស្ត្រីឱ្យមានសមត្ថភាព ឋានៈ តួនាទី ស្មើមុខស្មើមាត់ជាមួយនឹងបុរស ដោយដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន ដើម្បីជួយឱ្យកំលាំងគណបក្សប្រជាជនកម្ពុជា កាន់តែមានកម្លាំង និងគ្រឹះរឹងមាំយូរអង្វែង។

នៅក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន និងលោកជំទាវ បានចែកជូនដល់បងប្អូននារីដែលបានចូលរួមក្នុងម្នាក់ៗទទួលបានសារ៉ុង០១ និងថវិកា ២មុឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង