ឯកឧត្តម ស្វាយ សំអ៊ាង និងឯកឧត្តម ឈាង ឡាក់ អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងក្រសួងព័ត៌មាន។
ពិធីនេះក៏មានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវប្រតិភូក្រសួងព័ត៌មាន សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សមាជិកក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាលក្រុង ស្រុក ប្រធានមន្ទីរព័ត៌មានទាំង២៥រាជធានី ខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីរដ្ឋបាលខេត្ត ជាច្រើននាក់ផងដែរ។
សូមបញ្ជាក់ថា លោក ស៊ុន ប៊ុនធឿន អនុប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែងប្រធានព័ត៌មានខេត្តស្ទឹងត្រែង ជំនួសលោក អ៊ុក ធាវី អតីតប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងដែលដល់អាយុចូលនិវត្តន៍ តាមប្រកាសលេខ ០៨១ ព.ម.ប្រក ចុះថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ស្តីពីការតែងតាំងមន្រ្តីរាជការរបស់ក្រសួងព័ត៌មាន ៕