**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

លោកជំទាវ មិថុនា ភូថង៖ ស្ត្រីត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចនៃសង្គមជាតិ

ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នាព្រឹកថ្ងៃសុក្រ ១៣ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយអ្នកគ្រូពេទ្យ អ្នកគ្រូបង្រៀន និងថ្នាក់ដឹកនាំ សមាជិកាសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង ។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះ ក្នុងនាម អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានកិត្តិយសគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង ខ្ញុំពិតជាមានសេចក្តីរីករាយជាអនេកដោយបានជួបសំណេះសំណាល ជាមួយបងប្អូននារីជាអ្នកគ្រូពេទ្យ អ្នកគ្រូបង្រៀន និងអ្នកទទួលបន្ទុកកិច្ចការនារីឃុំ-សង្កាត់។

លោកជំទាវអភិបាលខេត្ត សូមស្វាគមន៍ប្រកបដោយមនោសញ្ចេតនាភាតរភាព ចំពោះវត្តមាន លោកជំទាវ លោកស្រី និងប្អូនៗនារីទាំងអស់ ដែលបានមកចូលរួមក្នុងពិធីនាពេលនេះ។ សូមជម្រាបបងប្អូនថា ពិធីសំណេះសំណាលនាពេលនេះគឺ ធ្វើឡើងដើម្បីបង្កើនភាពស្និទ្ធស្នាល និងសួរសុខទុក្ខគា្នទៅវិញទៅមកក្នុងមនោសញ្ចេតនាភាតរភាពជាបងប្អូន ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ឬឋានៈសង្គមឡើយ។

លោកជំទាវអភិបាលខេត្ត មានប្រសាសន៍ថា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើង មានការអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្ទាប់ និងមានស្ថិរភាពនយោបាយ ព្រមទាំងមានសុខសន្តិភាពពេញលេញគួរឱ្យមោទកភាពបំផុត។ ដោយសារតែយើងមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ដែលជាកាលានុវត្តដ៏ប្រពៃ សម្រាប់បងប្អូននារី ដើម្បីកសាងសង្គមគ្រួសារមួយដែលមានសុភមង្គល និងប្រកបដោយក្តីសប្បាយរីករាយ។

លោកជំទាវអភិបាលខេត្ត បានបញ្ជាក់ថា ស្ត្រីត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចនៃសង្គមជាតិ។ ក្នុងគោលបំណងលើកស្ទួយនិងផ្ដល់ឱកាសដល់ស្រ្តី រាជរដ្ឋាភិបាលបានបង្កើតសំណាញ់សុវត្ថិ ភាពសង្គម ប្រកបដោយចីរភាព សំដៅធានាដល់ការបង្កើនកម្រិតជីវភាពរស់នៅរបស់បងប្អូនមន្ត្រីរាជការដែលកំពុងបម្រើការងារ ក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយសុខដុមរមនាជាមួយក្រុមគ្រួសារ និងសហគមន៍ ដោយបានយកចិត្តទុកដាក់កែសម្រួលរបបគោលនយោបាយ ជូនចំពោះបងប្អូនមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ជាបន្តបន្ទាប់ ស្របតាមលទ្ធភាពនៃកំណើនសេដ្ឋកិច្ច និងបាន ដំណើរការបើកប្រាក់បៀវត្ស ប្រាក់ឧត្ថម្ភប្រចាំខែបានទៀងទាត់ និងទាន់ពេលវេលាតាមរយៈប្រព័ន្ធធនាគារ។

ជាមួយគ្នានេះដែរ លោកជំទាវអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលក៏បានលើកឡើង នូវគោលនយោបាយជាច្រើនដើម្បីលើកកម្ពស់ស្ថានភាពស្ត្រី ជាពិសេសគោលនយោបាយ លើកកម្ពស់សមភាពយេនឌ័រ ត្រូវបានថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធនានាយកចិត្តទុកដាក់ និងជំរុញយ៉ាងសកម្ម។

ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវអភិបាលខេត្ត សូមថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពី កម្លាំង កាយចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងកិច្ចការងារសង្គមរបស់លោកជំទាវ លោកស្រី ជាពិសេស អ្នកគ្រូពេទ្យ នៅក្នុងបរិបទកូរីដ-១៩ ចាប់តាំងពីចុងឆ្នាំ២០១៩ដល់បច្ចុប្បន្ន មានការមមាញឹកយ៉ាងខ្លាំង ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ក៏ដូចជាអ្នកជំងឺទូទៅ និងផ្តល់សេវាសុខាភិបាល ដល់ស្ត្រីគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្តកោះកុង។ ទន្ទឹមនឹងនេះអ្នកគ្រូបង្រៀន ក៏បានរួមចំណែកក្នុង ការងារអប់រំ ណែនាំ ផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបណ្តុះបណ្តាល ដល់សិស្សានុសិស្ស ដែលជា ទំពាំងស្នងឬស្សី ដើម្បីធ្វើជាគ្រឹះរឹងមាំសម្រាប់អនាគត និងអភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែរីកចម្រើន។ យើងពិតជាមានមោទនៈភាពណាស់ សម្រាប់បងប្អូននារីយើង និងសូមឱ្យបងប្អូននារីយើង ទាំងអស់គ្នា ត្រូវប្រកបដោយសុទិដ្ឋិនិយម បន្តនូវសេចក្តីក្លាហានដើម្បីអភិវឌ្ឍន៍ខ្លួនឯងកាន់តែរឹងមាំ និងល្អប្រសើរជាងនេះបន្ថែមទៀត។

សមិទ្ធផលក៏ធំធេងដូចបានរៀបរាប់ និងបញ្ជាក់ជូនខាងលើ រួមទាំងសុខសន្តិភាព និងភាព សុខដុមរមនា ដែលយើងទទួលបានមករហូតដល់សព្វថ្ងៃនេះ គឺពិតជាមិនអាចផ្តាច់បាននូវ វីរភាព នៃការរួមចំណែកដ៏ធំធេង ពីបងប្អូននារីយើងគ្រប់មជ្ឈដ្ឋាន ដែលបានខិតខំតស៊ូ ជំនះរាល់ឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ និងប្រជាពលរដ្ឋយើងដោយពុំខ្លាចនឿយហត់ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏មហាឡារិកនេះ លោកជំទាវអភិបាលខេត្ត សំណូមពរដល់បងប្អូននារីយើងទាំងអស់ ទោះបីបម្រើការងារក្នុងអង្គភាពណាក៏ដោយ សូមបន្តថែរក្សាស្នាដៃគំរូដ៏ល្អនេះដល់យុវជន យុវនារី ជំនាន់ក្រោយ និងត្រូវចេះថែរក្សាសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរតាមប្រពៃណីដ៏ល្អផូរផង់របស់ដូនតា
យើង និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន។លោកជំទាវអភិបាលខេត្ត បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ លោកជំទាវអភិបាលខេត្ត ក៏បានសំណូមពរ ដល់បងប្អូននារីទាំងអស់ ត្រូវជួយគ្រប់គ្រង និងជំរុញសមាជិកក្នុងគ្រួសាររបស់ខ្លួន និងបងប្អូននារីយើងនៅគ្រប់ទិសទី ដែលមានឈ្មោះក្នុងបញ្ជី បោះឆ្នោតត្រូវត្រៀមឯកសារសម្រាប់បោះឆ្នោត ត្រូវទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ៕

អត្ថបទដែលជាប់ទាក់ទង