**ឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ដឹកនាំវេទិកាពិភាក្សាស្តីពីគោលនយោបាយសង្គមកិច្ច**រដ្ឋបាលខេត្តក្រចេះ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី១**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កោតសរសើរសមាគមជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលបំពេញបេសកកម្មរបស់ខ្លួនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**ឯកឧត្តម កត្តា អ៊ន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម**កម្ពុជាជំរុញឱ្យមានការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុកាន់តែច្រើនសម្រាប់ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅក្នុងស្និសីទលើកទី៩ ស្តីពីការប្រែប្រួលអាកាសធាតុ COP29**អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលព្រះវិហារ វត្តដំណាក់ រួចរាល់ជាស្ថាពរ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាថកឋាស្តីពីការបង្កើតកិច្ចសហការណ៍ នៅក្នុងការដឹកនាំវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំក្រោមឱវាទ**ក្រសួងទេសចរណ៍ ជូនដំណឹងស្តីពីការចូលរួមពិព័រណ៍ទេសចរណ៍ ASEAN Travel Exchange (TRAVEX) ចាប់ពីថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី**កម្ពុជា-អេស្ប៉ាញ ពិភាក្សាអំពីមធ្យោបាយ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យនានា ដែលជាផលប្រយោជន៍រួម**ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីប្រគេនជ័យលាភីដល់សមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្រ្កឹត និងសូត្រព្រះបាតិមោក្ខ**រាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ចំនួន ៤ ជាថ្នាលរបស់រាជរដ្ឋាភិបាល**អគ្គនាយករង ប.ស.ស. ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ**រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយ នៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤**មេដឹកនាំបណ្តោះអាសន្នបង់ក្លាដែស លោក Muhammad Yunus រំពឹងថាទំនាក់ទំនងរវាងបង់ក្លាដែស ជាមួយអាមេរិក បន្តរឹងមាំក្រោមអាណត្តិរបស់លោក ត្រាំ**រដ្ឋមន្រ្តីការបទេសចិន និងរុស្ស៉ី ជួបគ្នានៅឯ G20 ពិភាក្សាពីបញ្ហាអ៊ុយក្រែន និងឧបទ្វីបកូរ៉េ**សម្ដេចតេជោ៖ កត្តាពេលវេលា គឺសំខាន់ណាស់ប្រសិនបើយើងមិនខិតខំប្រែង និងបើមិនមានការរៀបចំឱ្យបានត្រឹមត្រូវនោះទេ កម្ពុជាអាចនឹងធ្លាក់ក្នុងអន្ទាក់ចំណូលមធ្យមដូចបណ្តាប្រទេសមួយចំនួន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមសន្និសីទជាតិស្តីពីសមិទ្ធផលនៃប្រព័ន្ធគាំពារសង្គមកម្ពុជា**ព្រៃផ្សៃបំផុត! គ្លីនិកឯកជនមួយនៅស្រុកបាទី ចាក់ថ្នាំធ្វើឱ្យស្ត្រីម្នាក់ស្លាប់ រួចយកសព និងក្មេងស្រីទៅប្លុងចោល**រដ្ឋមន្ត្រីការពារជាតិអាម៉េរិក អះអាងថា សម្ព័ន្ធភាពអាម៉េរិក-ហ្វីលីពីន ប្រៀបបាននឹងខ្លួនពីរបេះដូងតែមួយ **ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ» ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ លើកទី៣ នៅទីក្រុងគុនមីញ

ឯកឧត្តម អ៊ុំ រាត្រី បំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ២៤៧នាក់

ភ្នំពេញ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសជូន អតីតយុទ្ធជនកម្ពុជានៅ មជ្ឍមណ្ឌលតេជោសន្ដិភាព ចំនួន ២៤៧នាក់។

ក្នុងរបាយការណ៍ស្វាគមន៍របស់ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានបញ្ជាក់ថា គ្រឿងឥស្សរិយយសដែលសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានទទួលមានចំនួន ២៤៧គ្រឿង ក្នុងនោះមាន គ្រឿងឥស្សរិយយសការពារជាតិថ្នាក់មាស ចំនួន ៣៩គ្រឿង និងប្រាក់ ចំនួន ២០៨គ្រឿង ដោយធ្វើពិធីបំពាក់ជូនបងប្អូនអតីតយុទ្ធជនពេលនេះ ចំនួន ២៤៧នាក់ គឹដើម្បីបង្រ្គប់លើចំនួនសរុប ៥.៤៩៥ នាក់ ដែលត្រូវបិទបញ្ចប់ ។

នៅក្នុងឱកាសបំពាក់គ្រឿងឥស្សរិយយសជូនបងប្អូនអតីតយុទ្ធជន នាពេលនេះ ឯកឧត្តម ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ បាននាំយកថវិកាដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឧបត្ថម្ភដល់អតីតយុទ្ធជនទាំង ២៤៧នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ៥០.០០០រៀល ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង