**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប**រុស្ស៊ីវាយលុកកន្លែងផ្តល់សញ្ញាសំខាន់ៗរបស់អ៊ុយក្រែន**អាជ្ញាធរចិនសន្យាប្រឹងប្រែងការពារពីផលប៉ះពាល់នៃព្យុះទីហ្វុង Pulasan ដែលកំពុងតែខិតជិតមកដល់**ប្រភពយោធា៖ អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើទីតាំង Hezbollah ក្នុងប្រទេសលីបង់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ ជីវិវាទមានទីតាំងដីស្ថិតនៅព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

សម្តេច ម៉ែន សំអន សម្តែងនូវការសោកស្តាយចំពោះអគ្គីភ័យ និងបានផ្តល់កម្លាំងចិត្តដល់អ្នកគ្រប់គ្រងរោងចក្រត្រូវរឹងប៉ឹង ដើម្បីបន្តជួសជុលអគារដែលខូចខាត និងដាក់ឲ្យដំណើរការប្រក្រតីឡើងវិញ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងនូវការសោកស្តាយជាពន់ពេកចំពោះអគ្គីភ័យ ដែលបង្ករការរំខាន់ និងរាំងស្ទះដល់ដំណើរការនៃសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ សម្តេចក៏បានផ្តល់កម្លាំងចិត្តដល់អ្នកគ្រប់គ្រង ត្រូវរឹងប៉ឹង និងបន្តជួសជុលអគារដោយខូចខាតនេះឡើងវិញ ដើម្បីបន្តដំណើរការផលិតជាប្រក្រតីឡើងវិញ ។

សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងបែបនេះ ខណៈដែលសម្តេចបានដឹកនាំប្រតិភូ ចុះពិនិត្យទីតាំងរោងចក្រ ដែលទទួលរងគ្រោះដោយសារអគ្គីភ័យកាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយផាក ដែលមានទីតាំងនៅភូមិថ្នល់ជាតិ សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង នារសៀលថ្ងៃសៅរ៍ ១៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។

ជាការឆ្លើយតប អ្នកគ្រប់គ្រងរោងចក្របានបញ្ជាក់ថា ចំពោះកម្មករដែលបំរើការនៅក្នុងនោះជាង ៤០០នាក់ មិនមានការរាំងស្ទះដល់ប្រាក់បៀវត្សរបស់ពួកគេទេ ប៉ុន្តែតម្រូវឲ្យពួកគាត់ត្រូវផ្លាស់ទៅបម្រើការងារនៅអគារផ្សេងទៀតដែលស្ថិតនៅក្នុងរោងចក្រនោះដដែល។ បន្ទាប់មកអ្នកគ្រប់គ្រង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងបាវិត ដែលបានចំណាយពេលវេលាក្នុងការចុះមកសាកសួរសុខទុក្ខដល់រោងចក្រដោយផ្ទាល់ ដែលបានបង្ហាញអំពីកាយវិការយ៉ាងល្អប្រពៃ ក្នុងការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ដល់វិនិយោគិន ដែលបានសម្រេចិត្តវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកផងដែរថា ចំពោះករណីអគ្គីភ័យនេះមិនបណ្តាលឲ្យមានមនុស្សរងគ្រោះនោះទេ និងមានប្រតិបត្តិការនៃកិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គីភ័យខាងលើ គឺកិច្ចសហការល្អពីកងកម្លាំងនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ និងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាមផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់កងកម្លាំងនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធដែលបានរួមគ្នាយ៉ាងសស្រាក់សស្រាំ និងគ្រប់គ្រងស្ថានការណ៍បាន រហូតដល់ពន្លត់បានជាស្ថាពរ ៕

អត្ថបទដែលជាប់ទាក់ទង