**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

ឯកឧត្តម ឌិត ទីណា៖ គណបក្សប្រជាជនកម្ពុជា បើកទ្វារស្វាគមន៍ជានិច្ច ទទួលយកប្រជាជន ដែលចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្ស

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣នេះ ជាថ្ងែទី២ នៃយុទ្ធធានាឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅទីស្នាក់ការគណបក្សឃុំចុងជាច បានរៀបចំពិធីជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សឃុំ សាខាបក្សឃុំ នៅឃុំចុងជាច ស្រុកតំបែរ ក្រោមអធិបតីភាពអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ដោយមានការចូលរួមពី ក្រុមការងារចុះជួយស្រុកតំបែរ លោក លោកស្រី ប្រធាន អនុប្រធានគណបក្សស្រុកតំបែរ និងឃុំ សរុបមានអ្នកចូលរួមប្រមាណជាង ៨០នាក់។

ឯកឧត្តម ឌិត ទីណា បានថ្លែងមតិសំណេះសំណាលជាមួយអ្នកចូលរួមក្នុងអង្គពិធីទាំងមូល ដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្ត និងគាំទ្របេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តំណែងជានាយករដ្ឋមន្ត្រីអនាគតរបស់កម្ពុជា ដែរគណបក្សប្រជាជនមានលេងរៀងទី១៨ នៅលើសន្លឹកឆ្នោះ ។

ឯកឧត្តមបានរំលឹកពីកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាន សមាជិកក្រុមបក្ស និងប្រជាពលរដ្ឋក្នុងកិច្ចការពាររឹងមាំ ស្ថិរភាពនយោបាយ និងការរក្សាបានល្អនូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម សម្រាប់ធានាឱ្យការបោះឆ្នោតជាតិនាខែកក្កដា ខាងមុខ បានប្រព្រឹត្តទៅតាមលក្ខណៈប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលគណបក្សនយោបាយទាំងអស់ បានចូលរួមប្រកួតប្រជែងដោយសេរី តម្លាភាព ក្នុងក្របខណ្ឌពហុបក្ស និងគ្មានអំពើហិង្សា។

ដោយឡែកចំពោះការពង្រីកសមាជិកភាពបក្ស ឯកឧត្តមបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា បើកទ្វារស្វាគមន៍ជានិច្ច ទទួលយកប្រជាជន ដែលចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។

អាស្រ័យហេតុនេះ មន្ត្រីក្រុមការងារ និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវព្រួតដៃគ្នាច្បាមជាប់មូលដ្ឋានភូមិ ផ្សាភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ពិសេសចំពោះមុខយកចិត្តទុកដាក់គ្រប់គ្រងសហគមន៍ និងលើកទឹកចិត្តការពង្រឹងពង្រីកសមាជិកបក្សតាមក្រុមនីមួយៗឱ្យបានល្អ បង្កលក្ខណៈឱ្យបងប្អូនរួមសាមគ្គី ជួយថែរក្សាគ្នា និងយល់ទុក្ខធុរៈគ្នាទៅវិញទៅមក បន្តជំរុញចលនាសកម្មភាពធ្វើអំពើល្អនៅមូលដ្ឋានជាប្រចាំ និងព្យាយាមដោះស្រាយរាល់ការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង