ឯកឧត្តម ស ថេត ដឹកនាំសមាជិក សមាជិកា គណបក្សសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ចំនួន ៥០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោត នៅមូលដ្ឋាន ក្នុងថ្ងៃទី២
ភ្នំពេញ៖ ឯកឧត្តម ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្បួនដង្ហែឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ក្នុងមូលដ្ឋានសង្កាត់បឹងទំពន់១។ ដោយមានការចូលរួមពីលោក សួស សារិន ប្រធានគណៈកម្មាធិការគណបក្សសង្កាត់បឹងទំពន់ទី១ រួមជាមួយលោក លោកស្រីប្រធាន អនុប្រធានក្រុមការងារចុះជួយភូមិសន្សំកុសល១ ភូមិសន្សំកុសល២ ភូមិសន្សំកុសល៤ និងភូមិចំរេីនផល សមាជិក សមាជិកា ចំនួន ៥០០នាក់ ដោយប្រេីប្រាស់រថយន្ត១គ្រឿង ផាសអាប់ចំនួន៥គ្រឿង និងម៉ូតូចំនួន ២៥០គ្រឿង។
ឯកឧត្តម ស ថេត ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជេីញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ ៕