**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីបញ្ហាស្ថានភាពសុខមាលភាពរបស់កម្មករនៅក្រុមហ៊ុនថាកូស្រុកកូនមុំ ខណៈចំនួនកម្មករស្លាប់កើនឡើងដល់៩នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីបញ្ហាស្ថានភាពសុខមាលភាពរបស់កម្មករនៅក្រុមហ៊ុនថាកូស្រុកកូនមុំ ខណៈចំនួនកម្មករស្លាប់កើនឡើងដល់០៩នាក់ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីសំណាក់មន្ទីរជំនាញពាក់ព័ន្ធជាច្រើនរូប។

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានលើកឡើងថា គិតចាប់ពីថ្ងៃទី១៦មិថុនា ដល់ថ្ងៃទី១កក្កដាឆ្នាំ២០២៣ សរុបកម្មករក្នុងក្រុមហ៊ុន ថាកូ (ចំការចេក) ដែលបានបាត់បង់ជីវិតមានចំនួន ០៩នាក់ហើយ។ ដូច្នេះឯកឧត្តមអភិបាលខេត្ត ស្នើឲ្យមន្ទីរជំនាញពាក់ព័ន្ធរាយការណ៍ពីករណីនេះថាតើមកពីមូលហេតុអ្វីអោយពិតប្រាក។

ក្នុងឱកាសនេះលោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្ត បានលើកឡើងថា បន្ទាប់ពីទទួលបានព័ត៌មានករណីកម្មករនៅក្រុមហ៊ុនខាងលើស្លាប់ជាបន្តបន្ទាប់ភ្លាម មន្ទីរបានបានចាត់ក្រុមការងារជំនាញចុះស្រាវជ្រាវករណីនេះភ្លាមផងដែរដោយលទ្ធផលបានបង្ហាញថា មុនពេលស្លាប់អ្នកជំងឺដែលមកទទួលសេវានៅមណ្ឌលសុខភាពស្រែអង្គ្រង ស្ថិតក្នុងស្រុកកូនមុំ គឺមានសភាពធ្ងន់ធ្ងរដូចជា សន្លប់ ប្រកាច់ សញ្ញាជីវិតខ្សោយ ជួនកាលស្ទើរគ្មានសញ្ញាជីវិត។ ហើយតាមការ សាកសួរប្រវត្តិអ្នកជំងឺមានរោគសញ្ញាចុកពោះ ក្អួត ហត់ អស់កម្លាំង ស្រវាំងភ្នែក ភាគច្រើនពួកគាត់បានទទួលទានស្រាជាប្រចាំ ហើយគឺគ្មានប្រវត្តិជំងឺប្រចាំកាយទេ។ ជាទូទៅមុនពេលចេញរោគសញ្ញាអ្នកជំងឺមានសុខភាពធម្មតា ក្រោយចេញរោគសញ្ញាចន្លោះពី៤ទៅ៦ម៉ោង បណ្តាលអោយអ្នកជំងឺស្លាប់។ លោកវេជ្ជបណ្ឌិតបន្តថាតាមការសន្និដ្ឋានបឋមអាចបណ្តាលមកពីការពុលសារធាតុគីមី (ថ្នាំបាញ់ស្មៅនិងថ្នាំបាញ់សម្លាប់សត្វល្អិត) រួមផ្សំនឹការរស់នៅមិនមានអនាម័យស្អាតផងដែរ។

ឯកឧត្តម ញ៉ែម សំអឿន ក៏បានជម្រុញឲ្យមន្ទីរជំនាញពាក់ព័ន្ធត្រូវបន្តស្រាវជ្រាវករណីនេះបន្តទៀតពិសេសមន្ទីរត្រូវយកសំណាកវិភាគទៅធ្វើការវិភាគនៅរាជធានីភ្នំពេញដើម្បីបានលទ្ធផលមួយជាក់លាក់ពីករណីនេះ ៕

អត្ថបទដែលជាប់ទាក់ទង