នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យឯកសារពាក់ព័ន្ធនានា សម្រាប់ត្រៀមចូលរួមប្រជុំ DGICM នៅថៃ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងាររៀបចំ និងតាមដានកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន (ហៅកាត់ DGICM) ដើម្បីត្រៀមរៀបចំចូលរួមកិច្ចប្រជុំ DGICM លើកទី២៦ នៅខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍បានពិនិត្យលើឯកសារ និងផ្តល់មតិដឹកនាំចំពោះក្រុមការងារក្នុងការត្រៀមរៀបចំរបាយការណ៍ឲ្យបានត្រឹមត្រូវ ច្បាស់លាស់ទៅតាមស្ថានភាពសភាពការណ៍រួម របស់ប្រទេសកម្ពុជា។
ឯកឧត្តម អគ្គនាយក ក៏បានធ្វើការផ្តល់មតិដឹកនាំដល់ក្រុមការងារត្រូវគិតគូរដោយល្អិតល្អន់ អំពីទិសដៅការងារបន្ត ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាបានអនុវត្តស្របទៅតាមលទ្ធផល នៃកិច្ចប្រជុំ DGICM បានសម្រេចនាឆ្នាំកន្លងទៅ ៕