រដ្ឋមន្ត្រីប្រតិភូ អ៊ូច បូរិទ្ធ និងទូតបារាំង អញ្ជើញបើកវគ្គបណ្តុះបណ្ដាលភាសាបារាំង ដល់កងកម្លាំង ខ ភ ម សម្រាប់ចូលរួមបេសកកម្ម រក្សាសន្តិភាព UN
ភ្នំពេញ៖ ឯកឧត្តម អ៊ូច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងឯកឧត្តម ជេក ប៉េឡេត (Jacque Pellet) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា នាថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្ដាលភាសាបារាំង ដល់កងកម្លាំង ខ ភ ម សម្រាប់ចូលរួមបេសកកម្ម រក្សាសន្តិភាព អ ស ប ក្រោមជំនួយឧបត្ថម្ភដោយអង្គការអន្តរជាតិនិយាយភាសាបារាំង នៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្ដុះបណ្ដាលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (IPMEC)។