**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលរួមសំណេះសំណាល ផ្តល់អនុសាសន៍ក្នុងវគ្គ “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទ**កម្ពុជា-កូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី**ឧបនាយករដ្ឋមន្ត្រី ស សុខា អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបាន “ពានរង្វាន់សតវត្សអាស៊ី ICAPP”**លទ្ធផលសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP-11)**នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកវាលវែង**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី**ក្រុមការងារអាវុធហត្ថខណ្ឌបឹងកេងកង នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ**សុន្ទរកថារបស់ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី**បណ្ដេញជនជាតិវៀតណាម២១នាក់ចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា ការវាស់វែងកំណត់ព្រំក្បាលដីជូនពលរដ្ឋ នឹងបញ្ចប់មុនឆ្នាំ២០២៨**សម្តេចធិបតី ប្រកាសដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានចប់រួចរាល់នាឆ្នាំ២០២៩**សម្តេចព្រះមហាក្សត្រី ព្រះរាជទានសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ព្រះមហាក្សត្រ ព្រះរាជទានសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ក្រុមប្រទេស G7 ស្វែងរកការឯកភាពលើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល **យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាម៉េរិក ហោះឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់**មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ច ប្រជុំគណៈកម្មការហិរញ្ញប្បទានសុខាភិបាល**ក្រុមហ៊ុន Google និងក្រុមហ៊ុនមេតា ជំរុញឱ្យអូស្ត្រាលី ពន្យារពេលលើការអនុម័តសេចក្តីព្រៀងច្បាប់ហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម១៦ឆ្នាំ**សម្តេចធិបតី ណែនាំឱ្យបន្តអនុវត្ត និងស្វែងរកដំណោះ ស្រាយសមស្រប ដើម្បីពន្លត់បញ្ហានានា ដែលនៅ សេសសល់នៅតំបន់អង្គរ**សម្តេចធិបតី៖ រយៈពេល១៥ខែកន្លងមកនេះ រាជរដ្ឋាភិបាលមិនបានដេកមើលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ចាញ់បោកក្រុមវិនិយោគបានការប្រាក់ខ្ពស់នោះទេ**សម្តេចធិបតី៖ គ្មានការកែសម្រួលព្រំដីនៅតំបន់លិចទឹកបឹងទន្លេសាបទៀតនោះទេ

បណ្ឌិត ជាម ច័ន្ទសោភ័ណ៖ អាជីពជាគ្រូពេទ្យ ជាអាជីពប្រៀបដូចទៅនឹងទេវតា ដែលជួយមនុស្សឱ្យបានជាសះស្បើយ និងរួចផុតពីការស្លាប់បាត់បង់ជីវិត

ភ្នំពេញ៖ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ប្រមាណ៦៥០នាក់ ក្នុងខេត្តត្បូងឃ្មុំ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា អាជីពជាគ្រូពេទ្យ ជាអាជីពប្រៀបដូចទៅនឹងទេវតា ដែលជួយមនុស្សឱ្យបានជាសះស្បើយ និងរួចផុតពីការស្លាប់បាត់បង់ជីវិត ដូច្នេះគឺទាមទារជាចាំបាច់ណាស់នូវការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តខិតខំស្រាវជ្រាវសិក្សារៀនសូត្រ និងធ្វើទំនើបកម្មជាប់ជាប្រចាំទាំងលើចំណេះដឹង, បច្ចេកទេស និងសម្ភារបរិក្ខារ សំដៅធ្វើយ៉ាងណាឱ្យដើរទាន់រាល់ការវិវឌ្ឍឥតឈប់ឈរនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជួយដល់ការធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិក្នុងការពិនិត្យ និងព្យាបាល។

ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តនិងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការងារសង្គមរបស់ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ នៅក្នុងបរិបទកូវីដ-១៩ ចាប់តាំងពីចុងឆ្នាំ២០១៩ ដល់បច្ចុប្បន្ន វាមិនមែនជារឿងងាយនោះទេ ជាពិសេសក្នុងការប្រមូលមនុស្សមកចូលរួមលើសមរភូមិ នៃសត្រូវឥតស្រមោលនេះ តែដោយសារទឹកចិត្តស្រឡាញ់ជាតិ និងប្រជាជនបានធ្វើឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្នុងខេត្តត្បូងឃ្មុំយើង បានលះបង់សេចក្តីសុខផ្ទាល់ខ្លួន លះបង់ឃ្លាតឆ្ងាយកូន ភរិយា ស្វាមី និងក្រុមគ្រួសារ មកចូលរួមប្រយុទ្ធជំងឺកូវីដ-១៩នេះ រហូតទទួលបានជោគជ័យដល់សព្វថ្ងៃនេះ។

ជាមួយគ្នានោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រង, វេជ្ជបណ្ឌិត, សាស្ត្រាចារ្យ, លោកគ្រូ, អ្នកគ្រូពេទ្យ និងមន្ត្រីសុខាភិបាលខេត្តត្បូងឃ្មុំ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងវិស័យសុខាភិបាលកម្ពុជា ដែលកំពុងមានតម្រូវការខ្ពស់បម្រើឱ្យការថែទាំងសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងញ៉ាំងឱ្យវិស័យសុខាភិបាលរបស់យើង អាចបន្តបោះជំហានរីកចម្រើនទៅមុខប្រកបដោយគុណភាពបន្ថែមទៀត។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានអំពាវនាវដល់ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលខេត្តត្បូងឃ្មុំទាំងអស់ សូមរួមគ្នាថែរក្សាសន្តិភាព ដូច្នេះនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជាព្រឹត្តិការណ៍ជាតិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ នៃរដ្ឋសភា សូមបោះឆ្នោតជូនរាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលមានសម្តេចតេជោ ហ៊ុន សែន បន្តជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាទាំងមូល និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេណនៅអាណត្តិបន្តបន្ទាប់ទៀត។

បើតាមលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធាមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ មានគ្រូពេទ្យចំនួន១៥៥៨នាក់ មានការិយាល័យជុំវិញមន្ទីរ ចំនួន៤ ,ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៧ មន្ទីរពេទ្យបង្អែកចំនួន៧ (គឺមន្ទីរពេទ្យបង្អែកបំពេញសំណុំសកម្មភាពបង្គ្រប់កម្រិត៣ចំនួន១(ដែលជាមន្ទីរពេទ្យខេត្តបំពាក់សម្ភារៈទំនើបៗគឺមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនត្បូងឃ្មុំ ), មន្ទីរពេទ្យបង្អែកបំពេញសំណុំសកម្មភាពបង្រ្គប់កម្រិត២ ចំនួន៤(គឺមន្ទីរពេទ្យបង្អែកព្រះនរោត្តសីហនុត្បូងឃ្មុំ,មន្ទីរពេទ្យបង្អែកមេមត់,មន្ទីរពេទ្យបង្អែកពញាក្រែក,មន្ទីរពេទ្យបង្អែកក្រូចឆ្មារ) និងមន្ទីរពេទ្យបង្អែកបំពេញសំណុំសកម្មភាពបង្រ្គប់កម្រិត១ចំនួន២ (គឺមន្ទីរពេទ្យបង្អែកស្រុកអូរាំងឪ ,មន្ទីរពេទ្យបង្អែកស្រុកតំបែរ) និងមណ្ឌលសុខភាពចំនួន ៧៤ និងប៉ុស្តិ៍សុខភាពចំនួន១ ទូទាំងខេត្តត្បូងឃ្មុំ៕

អត្ថបទដែលជាប់ទាក់ទង