ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកគណបក្សប្រជាជនកម្ពុជាប្រមាណ ១ពាន់នាក់ មកពីឃុំលេីកដែក ក្នុងស្រុកកោះធំ
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល នាថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទីបួន នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកគណបក្សប្រជាជនកម្ពុជាប្រមាណ ១,០០០នាក់ មកពីឃុំលេីកដែក ក្នុងស្រុកកោះធំ ខេត្តកណ្តាល។
សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃ
អាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ៕