**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ៖ ក្រោមដំបូលសន្តិភាព ប្រជាពលរដ្ឋទទួលបានប្លង់កម្មសិទ្ធិស្រប់ច្បាប់ ធ្វើអោយយើងទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាង ប្រើប្រាស់តាមតម្រូវការ

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដីធ្លីពេលដែលទទួលបានប្លង់កម្មសិទ្ធិ ធ្វើអោយយើងទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាង ពិតណាស់ដីធ្លីដើម្បីអោយបញ្ជាក់ជាម្ចាស់កម្មសិទ្ធិករ គឺតាមរយៈការចុះបញ្ជីរជាប្រព័ន្ធ ព្រោះវាជាឯកសារមានភាពច្បាស់លាស់ ត្រឹមត្រូវជាងគេ ហើយត្រូវទទួលស្គាល់ជាសាធារណៈរបស់កម្មសិទ្ធិករនៅលើទីតាំងនោះ ហើយមិនមានភាពភ័យខ្លាចមានការគំរៀមគំហែង ឬបដិសេដពីនណាម្នាក់នោះឡើយ។

ការថ្លែងបែបនេះរបស់ឯកឧត្តម គួច ចំរើន បានធ្វើឡើងនៅថ្ងៃទី០៤ ខែ្កកក្ដដា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនូវចំនួន២៧១ប័ណ្ណ ស្ថិតក្នុងភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពិធីនេះមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុក អាជ្ញាធរក្នុងមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋជាច្រើនគ្រួសារ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះពិតណាស់ប្រាកដជានឹកដល់សម័យកាលសង្រ្គាម បានធ្វើឱ្យប្រទេសកម្ពុជា គ្មានសុខសន្តិភាព ស្ថេរភាពពេញលេញសិទ្ធិរស់រៀនមានជីវិត ជួបជុំគ្រួសារ គ្មានសិទ្ធិកាន់កាប់ដីធ្លីសម្រាប់សង់ផ្ទះសំបែង បង្កបង្កើនផលបង្កើតមុខរបររស៊ីដើម្បីចិញ្ចឹមជីវិត ហើយមកដល់បច្ចុប្បន្ននេះ “ប្រទេសជាតិមានសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទទួលបានសិទ្ធិគ្រប់បែបយ៉ាង រាប់ទាំងសិទ្ធិជាម្ចាស់លើផ្ទះសម្បែង ដីធ្លី ស្របទៅតាមច្បាប់”។

ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដោយដៃម្ខាងទប់កុំឱ្យរបបខ្មែរក្រហម ត្រឡប់មកវិញ ដៃម្ខាងកសាងប្រទេសជាតិដែលទើបងើបពីគំនរផេះដែលបន្សល់ពីភ្លើងសង្គ្រាម។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ក្រោមដំបូលនៃសន្តិភាពជាង២០ឆ្នាំមកនេះ កម្ពុជាកំពុងតែអភិវឌ្ឍន៍ ជឿនលឿនស្ទើរតែគ្រប់វិស័យ ជាពិសេសសម្តេចតែងតែយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋទូរទាំងប្រទេស ជាពិសេសលើកាងារមានសិទ្ធិរស់រៀន ការកាន់កាប់ដីធ្លី ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋម្នាក់ត្រូវរស់នៅ ឬកាន់កាប់អចលនវត្ថុទាំងអស់ត្រូវមិនមានទំនាស់មុននឹងក្រសួង និងពាក់ព័ន្ធបានចេញបណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុ ជៀសវាងមានការប្រទាំងប្រទិចគ្នាដែលនាំឱ្យមានការលំបាកដល់ការសិក្សា វិនិច្ឆ័យ លើប្រវត្តដីធ្លីក្នុងការចេញប័ណ្ណ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវត្រៀមឯកសារឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ជាមួយគ្នានេះ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែន នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត បានឡើងអានរបាយការណ៍ពាក់ព័ន្ធនឹងលទ្ធផលចេញបណ្ណក្នុងលោកបានអោយដឹងថា ចំពោះក្បាលដីដែលបានលើកសំណើរផ្តល់កម្មសិទ្ធ ដើម្បីចេញវិញ្ញាវនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) មានចំនួនសរុប ៨៨៦ក្បាលដី នៃចំនួនសរុប៩៣៨ក្បាលដី ហើយក្នុងចំណោម ៨៨៦ក្បាលដី សម្រេចចេញចែកជូនបងប្អូនប្រជាពលរដ្ឋនាថ្ងៃនេះមានចំនួនសរុប ២៧១ក្បាលដី។ លោកបន្តទៀតថា ចំពោះដែលក្បាលដីដែលនៅសល់គឺដោយសារក្បាលដីទាំងនោះគឺកំពុងតែសិក្សាបន្ត ព្រោះក្បាលដីខ្លះនៅមិនទាន់មានព័ត៌មានច្បាស់លាស់ឈានទៅដល់ការចេញបណ្ណកម្មសិទ្ធិ តែយ៉ាងណាមិញលោកក៏សូមអោយបងប្អូនប្រជាពលរដ្ឋរងចាំនៅពេលខ្លីខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង