ឯកឧត្តម ញ៉ែម សំអឿន ទទួលជួបតំណាងក្រុមហ៊ុន Minebee Mitsumi របស់ជប៉ុន ដើម្បីពិភាក្សាអំពីស្ថានភាពការប្រើប្រាស់អំពូល Smart City
ភ្នំពេញ៖ ឯកឧត្ដម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន MinebeaMitsumi ដឹកនាំដោយលោក អា អូគី។
ក្នុងជំនួបពិភាក្សានេះ លោក អា អូគី បានជម្រាបជូនឯកឧត្តមអភិបាលខេត្ត អំពីវិសាលភាពនៃប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុននៅក្នុងប្រទេសជប៉ុនទាក់ទងនឹងការវិនិយោគលើគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាត(Smart LED) និងមានបំណងចង់វិនិយោគលើវិស័យនេះនៅក្នុងខេត្តរតនគិរី។ លោកបានសម្តែងនូវសុឆន្ទៈក្នុងការសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តរតនគិរី ដើម្បីចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍខេត្តភាគឥសាន្តមួយនេះ។
ជាការឆ្លើយតប ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានស្វាគមន៍ចំពោះក្រុមហ៊ុនជប៉ុន ដែលមានបំណងចង់វិនិយោគលើគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាត និងបានសម្តែងការគាំទ្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីស្វាគមន៍ និងជួយសម្រួលដល់ក្រុមហ៊ុនដែលមានបំណងមកវិនិយោគនៅក្នុងខេត្តរតនគិរីផងដែរ ៕