ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញសំណេះសំណាលជាមួយ សមាជិកគណបក្សប្រជាជនកម្ពុជាប្រមាណ ១,៣០០នាក់ មកពីភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន និងភូមិព្រែកតាកេរ ឃុំកោះធំ “ខ” ស្រុកកោះធំ ខេត្តកណ្តាល
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល នាថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទីប្រាំ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយ សមាជិកគណបក្សប្រជាជនកម្ពុជាប្រមាណ ១,៣០០នាក់ មកពីភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន និងភូមិព្រែកតាកេរ ឃុំកោះធំ “ខ” ស្រុកកោះធំ ក្នុងទឹកដីខេត្តកណ្តាល។
សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ៕