ឯកឧត្តម សុក ផេង បន្តចុះផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបង្រៀនគូសសន្លឹកឆ្នោត និងសំណេះសំណាល ជាមួយសមាជិកបក្សតាមខ្នងផ្ទះក្នុងមូលដ្ឋានភូមិល្វា ឃុំល្វាលើ ស្រុកចំការលើ
ភ្នំពេញ៖ ឯកឧត្តម សុក ផេង ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំល្វាលើ ខេត្តកំពង់ចាម និងក្រុមការងារ នាព្រឹកថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ បានបន្តចុះផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបង្រៀនគូសសន្លឹកឆ្នោត និងសំណេះសំណាល ជាមួយសមាជិកបក្សតាមខ្នងផ្ទះក្នុងមូលដ្ឋានភូមិល្វា ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។
ថ្ងៃនេះជា ថ្ងៃទី៥ នៃយុទ្ធនាការឃោសនារកសម្លេងឆ្នោត! ឯកឧត្តម សុខ ផេង លើកឡើងអំពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីការរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ការបញ្ចប់សង្គ្រាមស៉ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាមរយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព-ស្ថិរភាព ការខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន «ទាំងអស់នេះគឺជាសច្ចធម៌ នៃប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ផ្ដាច់បានពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ហើយប្រជាជនទាំងអស់គ្នាគឺជាសាក្សីរស់ក្នុងការបញ្ជាក់ ពីសច្ចធម៌ប្រវត្តិសាស្ត្រនេះ។
ឯកឧត្តម សុក ផេង ក៏បានអំពាវនាវដល់សកម្មជន សមាជិក-សមាជិកាគណបក្ស ក៏ដូចជា ប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី ១៨ ក្នុងសន្លឹកឆ្នោត ។ ជាមួយគ្នានោះដែរ ឯកឧត្តម និងក្រុមការងារ ក៏បានចុះតាមខ្នងផ្ទះ សមាជិក សមាជិកាបក្សបង្រៀនឲ្យប្រជាជនចេះគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវផងដែរ ៕