**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តម ញ៉ែម សំអឿន៖ ទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិនេះ គឺជាការអនុវត្តនូវចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលនៅក្នុងកិច្ចការពារធនធានធម្មជាតិ

ភ្នំពេញ៖ ដើម្បីអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៣នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ បាននាំយកកូនឈើចំនួន ១,៥០០ដើម ដើម្បីយកមកដាំក្នុងបរិវេណព្រលានយន្តហោះចាស់ និងជុំវិញផ្សារ ស្ថិតនៅសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងលោកជំទាវ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត អភិបាលក្រុង ស្រុកទាំង៩ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាព និងយុវជន(ស.ស.យ.ក) យុវជនកាយរឹទ្ធិ សិស្សានុសិស្ស ជាច្រើនកុះករផងដែរ។

ថ្លែងក្នុងពិធីប្រកបដោយគុណប្រយោជន៍ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានលើកឡើងថា ទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិនេះ គឺជាការអនុវត្តនូវចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលនៅក្នុងកិច្ចការពារធនធានធម្មជាតិ ជាពិសេសក្នុងគោលដៅគាំទ្រដល់សកម្មភាពថែរក្សាការពារព្រៃឈើ សត្វព្រៃ និងដាំដើមឈើគ្រប់ប្រភេទឡើងវិញពីព្រោះថា ព្រៃឈើមានតម្លៃជាពហុប្រយោជន៍ទាំងផ្នែកវប្បធម៌ សេដ្ឋកិច្ច និងសង្គម ហើយព្រៃឈើក៏មានតម្លៃយ៉ាងធំសម្រាប់មនុស្សជាតិ ជាសរសៃឈាមក្នុងវិស័យកសិកម្ម ទេសចរណ៍ ជាអាយុជីវិតរបស់ប្រជាកសិករ និងជាប្រភពនៃកំណើនសេដ្ឋកិច្ច។ ដូច្នេះយើង ត្រូវតែរួមគ្នាថែរក្សា ការពារព្រៃឈើ និងសត្វព្រៃ និងដាំដើមឈើឲ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង។

ឯកឧត្តមអភិបាលខេត្ត បានបានបន្តថា ពិធីអបអរសាទរបុណ្យរុក្ខទិវា ក្នុងថ្ងៃនេះ នៅកន្លែងនេះ និងនៅកន្លែងផ្សេងទៀតនៅទូទាំងប្រទេសមានអត្ថន័យ និងសារៈសំខាន់ដ៏ជ្រាលជ្រៅបំផុតសម្រាប់បំផុស ស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់ឲ្យចូលរួមដាំដុះព្រៃឈើ និងថែរក្សាការពារព្រៃឈើ សត្វព្រៃឲ្យបានគង់វង្ស ហើយលើសពីនេះអភិវឌ្ឍន៍ធនធានទាំងនេះ កាន់តែសំបូរឡើងថែមទៀត សម្រាប់ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលយើង។ យើងទាំងអស់គ្នាចូលរួមយ៉ាងច្រើនកុះករ និងក្លៀវក្លាក្នុងការដាំដើមឈើនាពេលនេះ គឺជាការបន្តនូវវប្បធម៌ប្រពៃណីដ៏ល្អដែលមានតាំងពីយូរលង់មកហើយ ដើម្បីអភិវឌ្ឍន៍ និងថែរក្សាព្រៃឈើ ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ជាតិ។

សូមបញ្ជាក់ផងដែរថាកូនឈើដែលបានយកមកដាំនៅបរិវេនព្រលានយន្តហោះ និងនៅជុំវិញផ្សារនាព្រឹកនេះជាប្រភេទកូនឈើចម្រុះជាង ១,៥០០ដើម រួមមាន៖ កូនឈើគ្រញូង, នាងនួន, បេង, ធ្នង់, អង្កាញ់, គគីរ, កកោះ, ឈើទាល, ក្ងោក, សាគូរ៉ា និងកូនអំពិលទឹកបារាំងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង