ឯកឧត្តម វេង សាខុន អញ្ជើញសំណេះសំណាល និងណែនាំរបៀបគូសសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវជូនសមាជិកបក្សនៅឃុំហាន់ជ័យ និងឃុំរំចេក ស្រុកកំពង់សៀម
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចុះសំណេះសំណាល និងណែនាំរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់លោកយាយ លោកតា លោកអ៊ុំ អ្នកមីង និងបងប្អូនសមាជិកគណបក្សនៅឃុំហាន់ជ័យ និងឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាមចំនួន ២០០នាក់។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃ៥ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ រួមនិងមន្ត្រីគណបក្សមូលដ្ឋាន បានអញ្ជើញចុះឃោសនាផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋបានចំនួន ២ ០៣៩ខ្នងផ្ទះ និងមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១៤ ៥៣៤នាក់ ស្មើនឹង២៤,២៤% ។