**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញសំណេះសំណាល ជាមួយសកម្មជនគណបក្ស ឃុំក្រាំងយ៉ូវ ស្រុកស្អាង

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សមាជិកអចិន្ត្រៃយ៍គណៈកម្មការ កណ្តាលគណបក្សប្រជាជន, អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកាបក្ស និងសកម្មជនរបស់គណបក្សប្រជាជនកម្ពុជាប្រចាំឃុំក្រាំងយ៉ូវ រួមទាំង សមាជិកគណបក្សចូលរួមជាង ៨០០នាក់។

នាឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្អាងទាំងអស់ ជាពិសេសសមាជិក សមាជិកាគណបក្សដែលបានចូលរួមនៅថ្ងៃនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះសមាជិកគណបក្សចូលរួមថ្មីចំនួនជិត ២០០នាក់ ដែលស្នើមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងបានសំដែងនូវសេចក្តីរីករាយ ដែលបានសកម្មជនគណបក្សប្រជាជនយើង ដែលគឺជាអ្នកស្មោះស្ម័គ្របំផុត សកម្មបំផុត មុះមុតអង់អាច និងក្លាហានបំផុតរបស់គណបក្សប្រជាជន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវីញថា ការដង្ហែរក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងស្រុកស្អាង កាលពីថ្ងៃទី០១ កក្កដា កន្លងមកនេះ ជាឱកាសបង្ហាញពីសមាជិកភាព ក៏ដូចជា កំលាំងរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឆ្ពោះទៅរកភាពជោគជ័យសាជាថ្មី ដោយសារតែសមាជិកបក្សបានសំដែងនូវការជឿជាក់លើការដឹកនាំ និងលើអ្វីដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានកន្លងមក ជាពិសេសការរក្សាបាននូវសន្តិភាព ឯកភាពជាតិ សាមគ្គីភាព លទ្ធិប្រជាធិបេតេយ្យ ស្ថិរភាព និងការអភិវឌ្ឍ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិយើង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបលើកឡើងផងដែរថា ក្នុងការបោះឆ្នោតខាងមុខ ទោះបីជាពុំមានវត្តមានគណបក្សជំទាស់ (គណបក្សភ្លើងទៀន) ចូលរួមក្តី ក៏គណបក្សប្រជាជនកម្ពុជា មិនជិះសេះលែងដៃដែរ គឺគណបក្សប្រជាជនជានិច្ចកាលខិតខំប្រឹងប្រែង ដើម្បីបម្រើប្រជាជននិងប្រទេសជាតិ រក្សានូវសន្តិភាព ឯកភាពជាតិ សាមគ្គីភាព លទ្ធិប្រជាធិបតេយ្យ ស្ថិរភាព និងការអភិវឌ្ឍ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាគឺ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសារគណបក្សប្រជាជនកម្ពុជាមានគោលនយោបាយល្អបំផុត និងបានសម្រេចនូវសមិទ្ធិផលធំៗជាច្រើន សម្រាប់លើកកំពស់ជីវភាពប្រជាពលរដ្ឋ និងការអភវិឌ្ឍប្រទេសជាតិយើង។ ជាក់ស្តែង នៅក្នុងស្រុកស្អាង មានសមាជិកចូលរួមគណបក្សថ្មីចំនួន ១៦០០០នាក់។ ពីមួយថ្ងៃទៅមួយថ្ងៃ គណបក្សប្រជាជនកម្ពុជាគឺកាន់តែរឹងមាំ ដោយសារការជឿទុកចិត្ត និងការកើនចំនួនសមាជិក សមាជិកាបក្ស និងសកម្មជនគណបក្ស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញា នៅលេខរៀងទី១៨ ដើម្បីបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត និងដើម្បីជ្រើសរើសមេដឹកនាំដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ និងរក្សាបាននូវសុខសន្តិភាព។

ក្រោយពីបញ្ចប់កម្មវិធីខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តដំណើរអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស នៅតាមមណ្ឌលសកម្មភាពបក្ស នៅក្នុងភូមិចំនួន ៥ នៃឃុំក្រាំងយ៉ូវ គឺភូមិរកា ភូមិវិហារ ភូមិពីងពុង ភូមិសំរោង និងភូមិទួលក្រសាំង ៕

អត្ថបទដែលជាប់ទាក់ទង