នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បើកកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣
ភ្នំពេញ៖ នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធាននាយកដ្ឋាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាស់ ម៉េងឡុង អគ្គនាយករងអន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងិន សុផាត អគ្គនាយករងអន្តោប្រវេសន៍ ឯកឧត្តម លោកជំទាវ ទីប្រឹក្សាក្រសួងមហាផ្ទៃ រួមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យចំណុះនាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ចំនួន ១០៨រូប ស្រី០៩រូប នៅសាលប្រជុំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ជាលទ្ធផលនៃកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និងជាប្រធាននាយកដ្ឋាន បានផ្តល់អនុសាសន៍ដឹកនាំដូចខាងក្រោម ៖
១-បន្តការគោរពវិន័យកងកម្លាំងនគរបាលជាតិ និងពិនិត្យលើការងារជំនាញរបស់ការិយាល័យចំណុះនាយកដ្ឋានអោយមានប្រសិទ្ធិភាពខ្ពស់។
២-មន្ត្រីក្រុមផ្តល់ទិដ្ឋាការត្រូវបន្តមកជួយការងារជំនាញរបស់ការិយាល័យចំណុះនាយកដ្ឋាន។
៣-បន្តសហការការងារជាមួយក្រុមហ៊ុន HSC នឹងដោះស្រាយការងារប្រឈមចំពោះមុខ។
៤-បន្តសង្កេតស្ថានការវិបត្តិនយោបាយសកល
៥-ការិយាល័យចំណុះនាយកដ្ឋានត្រូវបន្តតាមដានមន្ត្រីអោយចូលរួមគោរព និងអនុវត្តច្បាប់អោយបានម៉ឺងម៉ាត់ម៉ត់ចត់ ព្រមទាំងបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ គឺត្រូវចូលរួមសកម្មភាពបោះឆ្នោតទាំងអស់គ្នា។
៦-មន្ត្រីចំណុះអគ្គនាយកអន្តោប្រវេសន៍ត្រូវបន្តអភិវឌ្ឍសមត្ថភាពលើចំណេះដឹងភាសាបរទេស និងចំណេះដឹងបច្ចេកវិទ្យា។
៧-បន្តសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីក្រោមឱវាទ ៕