ឯកឧត្តម អ៉ី ឈាន៖ គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន នៅរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាល:ទេស: និងធ្វើអ្វីៗដើម្បីប្រជាជន
ភ្នំពេញ៖ ឯកឧត្តម អ៉ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត និងជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃទី០៦ នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានអញ្ជើញបន្តដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្ស ចំនួនជាង ៦០០នាក់ នៅក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងឱកាសនោះ ឯកឧត្តម អ៉ី ឈាន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន នៅរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាល:ទេស: និងធ្វើអ្វីៗដើម្បីប្រជាជន។
ឯកឧត្តម អ៉ី ឈាន ក៏បានអំពាវនាវឲ្យពុកម៉ែបងប្អូន កូនក្មួយអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍន៍ដ៏រុងរឿង ៕