**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក

ឯកឧត្តម សុខ លូ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី១ខ្នង ដែលជាអំណោយរបស់អង្គការសម្រេចសុបិនកុមារកម្ពុជា ស្ថិតក្នុងបរិវេណអនុវិទ្យាល័យអណ្ដូងកន្ទួត ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី១ខ្នង ស្មើ៥បន្ទប់ ផ្ទះស្នាក់នៅរបស់គ្រូ១ខ្នង ស្មើ២បន្ទប់ និងមានបង្គន់អនាម័យចំនួន៧បន្ទប់ ដែលជាអំណោយរបស់អង្គការសម្រេចសុបិនកុមារកម្ពុជា ស្ថិតក្នុងបរិវេណអនុវិទ្យាល័យអណ្ដូងកន្ទួត ក្នុងភូមិ គោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

អនុវិទ្យាល័យអណ្ដូងកន្ទួត ត្រូវបានកកើតឡើងក្នុងឆ្នាំ២០១៨ ក្រោមការផ្ដួចផ្ដើមរបស់សហគមន៍ ដោយខ្ចីបន្ទប់សិក្សាពីសាលាបឋមសិក្សាអណ្ដូងកន្ទួតសម្រាប់ធ្វើការបង្រៀន ដោយមានការកើនឡើងនូវចំនួនសិស្ស និងមានតម្រូវការច្រើន អគារសិក្សាថ្មីមួយខ្នង ដែលបំពាក់ទៅដោយគ្រឿងបរិក្ខារ ដែលចំណាយថវិកាសរុប ៦៨,២០៨ដុល្លាសហរដ្ឋអាមេរិក ដែលជាអំណោយរបស់អង្គការសម្រេចសុបិនកុមារកម្ពុជា ដើម្បីបំពេញបន្ថែមនូវតម្រូវការរបស់សាលាផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គការសម្រេចសុបិនកុមារ ក៏ដូចជាម្ចាស់ជំនួយ ដែលបានបរិច្ចាគជាថវិការបស់ខ្លួន សម្រាប់ជួយសាងសង់អគារសិក្សាមួយខ្នងនេះ ហើយក្នុងនោះដែរអង្គការសម្រេចសុបិនកុមារក៏បានជួយគៀងគរសប្បុរសជនជួយសាងសង់អគារសិក្សាសម្រាប់ខេត្តបាត់ដំបង ជួយផ្ដល់នូវអាហារូបករណ៍ដល់សិស្សានុសិស្សជាច្រើននាក់ ក៏ដូចជាការងារសប្បុរសធម៌ជាច្រើនទៀត ក្នុងន័យជួយអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាកាន់តែមានការរីកចម្រើន ដែលជំនួយនេះពិតជាជំនួយដ៏ល្អស្របពេលដែលប្រទេសកម្ពុជាកំពុងខ្វះខាត ហើយការដែលជួយសាលារៀននេះទៀតសោតគឺប្រៀបបានដូចជាជួយសម្រេចសុបិនដល់សិស្សានុសិស្សជាច្រើនឱ្យមានចំណេះដឹងខ្ពង់ខ្ពស់ មានការងារធ្វើល្អៗជាច្រើន។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ក្រោយភ្នក់ភ្លើងសង្រ្គាមរួចយើងបានបាត់បង់អ្នកមានចំណេះដឹងអស់ជាច្រើននាក់ ធ្វើឱ្យមានអត្រាអ្នកមិនសូវចេះអក្សរជាច្រើន ដូចនេះអ្នកចេះច្រើនត្រូវបង្រៀនអ្នកចេះតិច អ្នកចេះតិចត្រូវបង្រៀនអ្នកមិនចេះ ទម្រាំមកដល់ពេលនេះ រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងជាច្រើនក្នុងការកសាងប្រទេសឱ្យរស់ឡើងវិញ នឹងអាចដើរទាន់ប្រទេសមួយចំនួននៅក្នុងតំបន់ ហើយយើងអាចដើរមកដល់ចំណុចនេះគឺដោយសារសុខសន្ដិភាព ដូចនេះត្រូវចូលរួមថែរក្សាសុខសន្ដិភាពនេះឱ្យបានល្អ ដើម្បីការរីកចម្រើនតទៅមុខទៀត ៕

អត្ថបទដែលជាប់ទាក់ទង