**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ទទួលស្តាប់បទបង្ហាញអំពីគម្រោង “Deliver a Tier 2 GHG inventory for the agriculture sector” របស់អង្គការ FAO**ក្រុមហេសបូឡារបស់លីបង់ កំពុងព្យាយាមពង្រឹងកម្លាំងឡើងវិញ ដោយមានជំនួយពីអ៉ីរ៉ង់**ប្រធានាធិបតីអ៊ុយក្រែន ពិភាក្សាជាមួយប្រធានាធិបតីបារាំង ពាក់ព័ន្ធនឹងគំនិតដាក់ពង្រាយកងទ័ពលោកខាងលិចនៅអ៊ុយក្រែន**ក្រុមហ៊ុន BYD នឹងចេញលក់រថយន្ត SUV ខ្នាតតូចថ្មី Atto 2 នៅអឺរ៉ុប នាខែកុម្ភៈ ដើម្បីប្រកួតប្រជែងក្នុងទីផ្សាររថយន្តអគ្គិសនី**ការនាំចេញរថយន្តរបស់ចិន ក្នុងឆ្នាំ២០២៥នេះ ត្រូវបានគេរំពឹងថា នឹងមានកំណើនយឺតជាង ឆ្នាំ២០២៤**ក្រុមហ៊ុន Tesla កំពុងប្រមូលរថយន្តជិត ២៤ម៉ឺនគ្រឿង នៅអាមេរិក ត្រឡប់មកវិញ ដោយសារតែបញ្ហាកាំមេរ៉ាក្រោយ មិនដំណើរការ**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តកំពង់ឆ្នាំង**ព្រឹត្តិការណ៍សម្ពោធចូលកាន់តំណែងរបស់លោក Trump មានរយៈពេល ៤ថ្ងៃ រួមទាំងការបាញ់កាំជ្រួច ពិធីស្បថចូលកាន់តំណែង ពិធីជប់លៀងភោជនីយហា និងក្បួនដង្ហែ**ក្រុម Houthis របស់យេម៉ែន បើកការវាយប្រហារដោយមីស៊ីល ទៅលើទីក្រុង Tel Aviv របស់អ៊ីស្រាអែល**ប្រធានាធិបតីលីបង់តែងតាំងលោក Nawaf Salam ជានាយករដ្ឋមន្ត្រីថ្មី**អង្គការណាតូ៖ បច្ចុប្បន្នអ៊ុយក្រែន មិនមានជំហររឹងមាំគ្រប់គ្រាន់ សម្រាប់កិច្ចចរចាសន្តិភាពជាមួយរុស្ស៊ីនោះទេ**លោក បៃដិន ថាអាមេរិកនឹងនៅតែឈរជាកំពូលមហាអំណាចលេខ១នៅលើពិភពលោក**ក្រុមអ្នកចរចានឹងត្រូវជួបប្រជុំគ្នា នៅកាតា ដើម្បីបង្ហើយសេចក្ដីលម្អិតនៃផែនការមួយដើម្បីបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា**រដ្ឋបាលខេត្តបន្ទាយមានជ័យ ហាមការប្រើប្រាស់ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន-វៀតណាម ឆ្នាំ២០២៤**ក្រសួងសេដ្ឋកិច្ច នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា ក្នុងទំហំប្រាំរយប៊ីលានរៀល**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៤ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សូមថែសុខភាព! កម្ពុជាបន្តចុះត្រជាក់ ដល់១៨អស្សា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥**សម្តេចតេជោ រំលឹកថ្ងៃដែលសម្តេចត្រូវបានបោះឆ្នោតជានាយករដ្ឋមន្ត្រី នៅថ្ងៃ១៤ ខែមករា ឆ្នាំ១៩៨៥ ក្នុងវ័យ៣២ឆ្នាំ**ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតក្នុងស្រុកចំនួន០៣​ នៃខេត្តព្រៃវែង

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកពារាំង ស្រុកសុីធរកណ្ដាល និងស្រុកកញ្ច្រៀច​ ខេត្តព្រៃវែង។

នាឱកាសនោះ ក្នុងនាមគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាពញាចក្រីហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានស្រុក សកម្មជន និងអ្នកគាំទ្រគណបក្សគ្រប់ភូមិ និងឃុំនៃស្រុកទាំង៣ដែលមានភក្ដីភាពជឿជាក់គាំទ្រឥតងាករេមកលើគណបក្សប្រជាជនកម្ពុជា និងអញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងមហោឡារិក។

សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង និយាយជារួម និងនិយាយដោយឡែកក្នុងស្រុកពារាំង ស្រុកសុីធរកណ្ដាល និងស្រុកកញ្ជ្រៀចដែលបានគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ពិសេសគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពជំងឺកូវីដ-១៩ និងចូលរួមគាំទ្រការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣នេះ។

សម្ដេចក៏បានអំពាវនាវសមាជិក សមាជិការ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង សុីវិល័យ និងឈរស្មើមុខលើឆាកអន្តរជាតិ។

សម្ដេចមានប្រសាសន៍ថាការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតឱ្យខ្លួនឯង។ សម្ដេចបន្ថែមថាគណបក្សប្រជាជនកម្ពុជា បាននាមកនូវសុខសន្តិភាព និងធានាការពារសុខសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។ សម្ដេចបន្ថែមថានៅក្នុងប្រវត្តិសាស្ត្រកម្ពុជា មានតែរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាទេដែលការពារបានសុខសន្តិភាព បូរណភាពទឹកដី និងអភិវឌ្ឍន៍ជាតិរីកចម្រើនយ៉ាងច្រើនអនេក បើធៀបនឹងរបបដឹកនាំកន្លងមក។

សូមបញ្ជាក់ថាសម្ដេចក្រឡាហោម ស ខេង បានបើក និងបន្តធ្វើយុទ្ធនាការឃោសនាបោះឆ្នោតទាំងនៅមណ្ឌលខេត្តបាត់ដំបង និងមណ្ឌលខេត្តព្រៃវែង។ ក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោតនោះ សម្ដេចតែងបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដូចដែលកម្ពុជាបាននិងកំពុងអនុវត្តធ្វើឱ្យប្រទេសជាតិមានស្ថេរភាព ផ្ទុយពីរបបដឹកនាំមុនៗដែលឡើងកាន់អំណាចតាមរយៈការធ្វើសង្គ្រាមនាំឱ្យមានការបែកបាក់ជាតិ ៕

អត្ថបទដែលជាប់ទាក់ទង