ឯកឧត្ដម ហ៊ុន ម៉ានី អបអរសាទរខួបលើកទី ១៥ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអបអរសាទរខួបលើកទី ១៥ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៣)។
តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី៧ កក្កដានេះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏មោះមុតស្វិតស្វាញរបស់រាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជាទទួលជោគជ័យក្នុងការស្នើបញ្ចូលប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកណ្ឌពិភពលោក។
ឯកឧត្ដម ហ៊ុន ម៉ានី បានបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាពមរតកវប្បធម៌ច្រើនអនេកដែលស្ទើរតែបាត់បង់ក្នុងសម័យសង្រ្គាម បានរស់រានមានជីវិតឡើងវិញ និងកំពុងត្រូវបានលើកស្ទួយ ឈានទៅដល់ក្លាយជាបេតិកភណ្ឌពកភពលោក និងមនុស្សជាតិ។
ឯកឧត្ដម ហ៊ុន ម៉ានី បន្ថែមថា ថែរក្សាការពារសន្តិភាព ប្រៀបបីដូចយើងបានថែរក្សាការពារសម្បត្តិវប្បធម៌ដូនតាដូច្នេះដែរ៕