លោកជំទាវ លឹម រស្មី ដឹកនាំក្រុមការងារបក្សជាង ៣០០នាក់ ឈរតាមដងផ្លូវមុខសាលាឃុំពោធិ៍ទី ទទួលដំណើរសម្តេច ស ខេង ចុះដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោត នៅស្រុកចំនួន៥ ក្នុងខេត្តព្រៃវែង
ភ្នំពេញ៖ លោកជំទាវ លឹម រស្មី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពោធិ៍ទី បានដឹកនាំកម្លាំងក្រុមការងារចំនួន ១៣នាក់ ស្រីម្នាក់ និងគណបក្សឃុំ បក្សភូមិ សរុបចំនួនសមាជិកបក្ស ២៩០នាក់ ស្រី ១៨៥នាក់ នៅតាមដងផ្លូវមុខសាលាឃុំពោធិ៍ទី រង់ចាំទទួលដំណើរសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង ក្នុងនោះរថយន្តចំនួន ៤៨គ្រឿង
ម៉ូតូ ២០៣គ្រឿង ។
ជាមួយគ្នានោះលោកជំទាវ លឹម រស្មី ក៏បានដឹកនាំកម្លាំងសមាជិកចំនួន ១៩៥នាក់ ស្រី១០៣នាក់ ទៅចូលរួមស្តាប់ប្រសាសន៍
សំណេះសំណាលរបស់សម្តេចក្រឡាហោម ស ខេង ឆ្ពោះទៅកាន់ការបោះឆ្នោត នៅថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សស្រុកផងដែរ ។
សូមរំលឹកថា នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកពារាំង ស្រុកស៊ីធរកណ្ដាល ស្រុកកញ្ច្រៀច ស្រុកកំចាយមារ និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ៕