ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែ របស់មូលនិធិជាតិជំនួយសង្គម
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម នារសៀលថ្ងៃសុក្រ ៥រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែ របស់មូលនិធិជាតិជំនួយសង្គម។ ដោយមានការចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ លោក លោកស្រីអគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន មន្រ្តី នៃមូលនិធិជាតិជំនួយសង្គមទាំងសរុប ប្រមាន ៣០០នាក់ នៅសាលប្រជុំ២.១៧ ទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ៕