ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អញ្ជើញជួបសំណេះសំណាល និងផ្ដល់បទពិសោធន៍មួយចំនួន ដល់កងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការខេត្តព្រះសីហនុ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នារសៀលថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់បទពិសោធន៍មួយចំនួន ដល់កងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ថា កងកម្លាំងទាំងនេះហើយដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយក្នុងខេត្ត ៕