ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយច្បាប់ បទបញ្ជា និងនីតិវិធី ពាក់ព័ន្ធ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅមូលដ្ឋានស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ ឯកឧត្តមចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការច្បាប់គណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៣ បានអញ្ជើញជាអធិបតីវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ បទបញ្ជា និងនីតិវិធី ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដល់ភ្នាក់ងារគណបក្ស ទាំង១៥២ការិល័យបោះឆ្នោត និងក្រុមការងារអ្នកច្បាប់ទាំង១២ឃុំ ក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ ចំនួន៣៦៨នាក់ នៅទីស្នាក់ការគណបក្សស្រុក ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ទាក់ទងនឹងដំណើរការបោះឆ្នោត ឯកឧត្ដមចាយ បូរិន បានសង្កត់ធ្ងន់អំពីតួនាទី និងភារកិច្ចដ៏សំខាន់របស់ភ្នាក់ងារគណបក្ស ក៏ដូចជាក្រុមការងារអ្នកច្បាប់របស់បក្ស នៅក្នុងដំណើរ ការបោះឆ្នោត ជាអាទិ៍ ការឃោសនាបោះឆ្នោត ការសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ការបូកសរុបលទ្ធផលបោះឆ្នោត ការប្តឹងជំទាស់ ឬប្តឹងតវ៉ាទៅលើភាពមិនប្រក្រតីដោយផ្ទាល់មាត់ ឬតាមរយៈលាយលក្ខណ៍អក្សរ (ទ.១២០២) ការចុះហត្ថលេខាលើកំណត់ហេតុនៃការបោះឆ្នោត (ទ.១១០១) និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) និងសិទ្ធិទទួលបានកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតពី គឃ.សប រហូតដល់ពេលប្រកាសលទ្ធផលនៃការបោះឆ្នោតជាបណ្តោះអាសន្ន និងជាផ្លូវការ។
ឯកឧត្តមបានរំលឹកដល់គ្រប់ភ្នាក់ងារគណបក្ស ដែលជាអ្នកការពាភាពស្របច្បាប់របស់គណបក្ស ត្រូវថែទាំសុខភាព និងកុំចេញដំណើរឆ្ងាយ បើមិនចាំបាច់ ទៅស្គាល់ការិយាល័យបោះឆ្នោត អោយហើយ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមសំណូមពរដល់ ភ្នាក់ងារគណបក្ស ត្រូវយកចិត្តទុកដាក់ពិនិត្យមើលគំនូសសន្លឺកឆ្នោត ដែលបោះឲ្យគណបក្សប្រជាជនកម្ពុជាយើង ៕