ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំក្រុមការងារ និងសមាជិក សមាជិកាដង្ហែក្បួនលើកទី២ ក្នុងយុទ្ធនាការរកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងមូលដ្ឋានឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រៃឈរ ទទួលបន្ទុករួមការងារយុវជន រួមជាមួយឯកឧត្តម ផាន់ អូន នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំក្រុមការងារ និងសមាជិក សមាជិកាដង្ហែក្បួនលើកទី២ ក្នុងយុទ្ធនាការរកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងមូលដ្ឋានឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ឯកឧត្តមបណ្ឌិត បានថ្លែងជម្រាបជូនសមាជិក សមាជិកាគណបក្ស អំពីការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈឆាប់រហ័ស និងមានគុណភាព ទទួលបានសាលារៀន មន្ទីរពេទ្យ និងសេវាព្យាបាលមានគុណភាព ធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី ២៣ ខែ កក្កដា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» និងស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត គឺដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍន៍ និង អនាគតកូនចៅជំនាន់ក្រោយ ៕