លោកជំទាវ ឃួន សុដារី អញ្ជេីញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នៅតាមឃុំទាំង៧ ក្នុងស្រុកលេីកដែក
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកលេីកដែក នាព្រឹកថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជេីញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នៅតាមឃុំទាំង៧ នៃស្រុកលេីកដែក ខេត្តកណ្តាល និងបានដង្ហែក្បួនព្យុះហត្ថយាត្រាឃោសនាបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅតាមឃុំនីមួយៗ។
នៅតាមដងផ្លូវ និងមុខផ្ទះនីមួយៗ យើងសង្កេតឃើញមាន ប្រជាពលរដ្ឋប្រុស ស្រី ចាស់ ក្មេង ជាច្រើនកុះករបានបញ្ចេញនូវស្នាមញញឹម ក៏ដូចជាបន្លឺសំលេងបង្ហាញនូវការស្រលាញ់ ជឿទុកចិត្ត និងការបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ៕