លោកជំទាវ ភឿង សកុណា បន្តចុះសំណេះសំណាលជាមួយសមាជិក ក្រុមចលនា និងភ្នាក់ងារបក្សសង្កេតការណ៍បោះឆ្នោត នៅមូលដ្ឋានឃុំគគីសោម ស្រុកស្វាយទាប
ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សមាជិកាគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បន្តចុះសំណេះសំណាលជាមួយ សមាជិក សមាជិកា ក្រុមចលនា និងភ្នាក់ងារគណបក្សសង្កេតការណ៍បោះឆ្នោត នៅមូលដ្ឋានឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។
នាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស និងបានផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមពិនិត្យ និងត្រៀមអត្តសញ្ញាណបណ្ណរបស់ខ្លួន និងឯកសារបម្រើឱ្យការបោះឆ្នោតឱ្យបានរួចរាល់។ ក្នុងករណីបាត់ ឬខូចអត្តសញ្ញាណបណ្ណ សូមមេត្តាប្រញាប់រួសរាន់ទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងសូមជ្រើសរើសគណបក្ស ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ។
ទន្ទឹមនេះលោកក៏បានអំពាវដល់សមាជិក សមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាកុំបីខាន និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កា នៅលើសន្លឹកឆ្នោតជាសម្គាល់ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានដឹកនាំសមាជិកទាំង ៥០០នាក់ សាកល្បងគូសសន្លឹកឆ្នោត នៅក្នុងប្រអប់លេខរៀងទី១៨ ឱ្យបានត្រឹមត្រូវ ៕