សហភាពអង្គការសង្គមស៊ីវិល អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ កក្កដា ខាងមុខនេះ
ភ្នំពេញ៖ លោកមួង សូនី ប្រធានសហភាពអង្គការសង្គមស៊ីវិល បានចេញសេចក្តីថ្លែងការណ៍អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានសិទ្ធិបោះឆ្នោត សូមប្រើប្រាស់សិទ្ធិដ៏សំខាន់របស់ខ្លួន អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយជ្រើសរើស គណបក្សនយោបាយមួយដែលខ្លួនពេញចិត្ត ដើម្បីបន្តរក្សាការពារសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍកាន់តែរីកចម្រើន។