លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស ចំនួន ១៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣២នាក់ នៅថ្ងៃនេះ
ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ជនសង្ស័យចំនួន ៣២នាក់ (ស្រី ០១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន៖
-ជួញដូរ ០៥ករណី ឃាត់ ០៩នាក់ (ស្រី ០នាក់)។
-ដឹកជញ្ជូន រក្សាទុក ០៤ករណី ឃាត់ ០៤នាក់ (ស្រី ០១នាក់)។
-ប្រើប្រាស់ ០៥ករណី ឃាត់ ១៩នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែកក្កដា រួមមាន៖
-មេតំហ្វេតាមីន (Ice) = ១៦៧,៧៦ក្រាម។
-មេតំហ្វេតាមីន (Wy) = ១២២៥,៥១ក្រាម។
លទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប៖
នគរបាល៖ ៥អង្គភាព
១-មន្ទីរ៖ ជួញដូរ ០៤ករណី ឃាត់ ០៦នាក់ ប្រើប្រាស់ ០៤ករណី ឃាត់ ០៩នាក់ ចាប់យក Ice ១៦៤,២០ក្រាម។
២-បាត់ដំបង៖ ជួញដូរ ០១ករណី ០៣នាក់ ចាប់យក Wy ១២២៥,៥១ក្រាម។
៣-កណ្តាល៖ រក្សាទុក ០១ករណី ឃាត់ ០១នាក់ និងអនុវត្តន៍ដីកា ០១ករណី ចាប់ ០១នាក់ ចាប់យក Ice ០,២៥ក្រាម។
៤-សៀមរាប៖ រក្សាទុក ០១ករណី ឃាត់ ០១នាក់ ប្រើប្រាស់ ០១ករណី ឃាត់ ១០នាក់ ចាប់យក Ice ២,៩៣ក្រាម។
៥-ត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ០១ករណី ចាប់ ០១នាក់។
កងរាជអាវុធហត្ថ៖ ២អង្គភាព
១-បាត់ដំបង៖ រក្សាទុក ០១ករណី ឃាត់ ០១នាក់ ស្រី ០១នាក់។
២-កំពង់ចាម៖ រក្សាទុក ០១ករណី ឃាត់ ០១នាក់ ចាប់យក Ice ០,៣៨ក្រាម ៕