**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចជំនួបទ្វេភាគីជាមួយ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចជំនួបទ្វេភាគីជាមួយឯកឧត្តម SAITO Ken រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ប្រទេសជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឱកាសកិច្ចប្រជុំពិសេសរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ជប៉ុន និងកិច្ចជំនួបរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ប្រទេស G7។

ថ្លែងក្នុងកិច្ចជំនួបនេះ ឯកឧត្តម SAITO Ken រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ប្រទេសជប៉ុន បានលើកឡើងថា កិច្ចប្រជុំពិសេសរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ជប៉ុន និងកិច្ចជំនួបរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ប្រទេស G7 ធ្វើឡើងក្នុងឱកាសនៃខួប ៥០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងអាស៊ាន និងជប៉ុន ក៏ដូចជាខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនផងដែរ។

ឯកឧត្តម SAITO ក៏បានមានប្រសាសន៍បន្ថែមទៀតថា កិច្ចប្រជុំពិសេសរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ជប៉ុន និងកិច្ចជំនួបរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ប្រទេស G7 នេះ ជាព្រឹត្តិការណ៍ដំបូងបំផុតក្នុងវិស័យច្បាប់ និងយុត្តិធម៌ ដែលធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការគោរពនីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស។

ឯកឧត្តម SAITO មានសេចក្តីរំពឹងថារវាងអាស៊ាន និងប្រទេស G7 នឹងមានទំនាក់ទំនងល្អជាមួយគ្នា រួមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌ នឹងមានសកម្មភាពបន្តនៅជំហានបន្ទាប់ទៀត។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក៏បានកោតសរសើរ និងគាំទ្រចំពោះគំនិតផ្តួចផ្តើម «ការទូតយុត្តិធម៌» (Justice Affairs Diplomacy) របស់ជប៉ុន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌រវាងប្រទេសសមាជិកអាស៊ាន និងប្រទេសជប៉ុន រួមទាំងប្រទេសសមាជិកអាស៊ាន និងប្រទេស G7 សំដៅលើកកម្ពស់ការគោរពគោលការណ៍នីតិរដ្ឋ, ការគោរពសិទ្ធិមនុស្ស, ការគោរពអធិបតេយ្យភាពជាតិ និងបូរណភាពដែនដី, ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីធានាការពារសន្តិសុខ ធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានបង្ហាញការគាំទ្រគំនិតផ្តួចផ្តើមរបស់ជប៉ុនបង្កើតឱ្យមាននូវវេទិកា ASEAN-G7 Next Leaders’ Forum ដែលនឹងប្រមូលផ្តុំមន្រ្តីរដ្ឋាភិបាលវ័យក្មេង ដើម្បីចែករំលែកចំណេះដឹង ការពង្រឹងសមត្ថភាព និងការកសាងនូវភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងវិស័យច្បាប់ និងយុត្តិធម៌ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុននៅក្នុងវិស័យច្បាប់ និងយុត្តិធម៌ នាពេលកន្លងមក រួមទាំងបានគូសរំលេចអំពីការបណ្តុះបណ្តាលធនធានមនុស្សនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារ JICA។ ដើម្បីបំពេញតម្រូវការចាំបាច់ផ្សេងទៀតនៅក្នុងវិស័យច្បាប់ និងយុត្តិធម៌នៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបានស្នើសុំឱ្យក្រសួងយុត្តិធម៌ជប៉ុន ពិនិត្យលទ្ធភាពក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀតនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា រួមមានទាំងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ និងអាហារូបករណ៍សិក្សានៅប្រទេសជប៉ុន សម្រាប់មន្រ្តីនៅក្នុងវិស័យច្បាប់ និងយុត្តិធម៌ និងជាពិសេសកិច្ចជំនួយក្នុងការរៀបចំបង្កើតឱ្យមានតុលាការពាណិជ្ជកម្មនៅកម្ពុជានាពេលអនាគត។

ក្នុងកិច្ចជំនួបនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលបានផ្តល់ការគាំទ្រ និងជំនួយនានាក្នុងវិស័យច្បាប់ និងយុត្តិធម៌ដល់កម្ពុជារយៈពេលជាច្រើនឆ្នាំកន្លងទៅ រហូតមកដល់បច្ចុប្បន្ននេះ ៕

អត្ថបទដែលជាប់ទាក់ទង