**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម**ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ ការយកចិត្តទុក​ដាក់​ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជា​កិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមាន​ជ្រោមជ្រែង និងមានការចូលរួម**កូនប្រុស និងទីប្រឹក្សារបស់លោកស្រី Sheikh Hasina ច្រានចោលការចោទប្រកាន់ ចំពោះក្រុមគ្រួសាររបស់ខ្លួន ថាបានប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ ២០១៥**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ សហជីពជាភាគីមួយដ៏សំខាន់ក្នុងការធានាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា**ឯកអគ្គរដ្ឋទូតវៀតណាម សង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ

ដុតកំទេចចោលគ្រឿងញៀនជិត៤០គ.ក្រ ដែលរឹបអូសបានពីឈ្មួញទុច្ចរិតគ្រឿងញៀននៅខេត្តបាត់ដំបង និងខេត្តពោធិសាត់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីដុតបំផ្លាញគ្រឿងញៀនជិត៤០គ.ក្រ ដែលរឹបអូសបានពីឈ្មួញទុច្ចរិតគ្រឿងញៀន របស់អាជ្ញាធរខេត្តខេត្តបាត់ដំបង និងខេត្តពោធិសាត់ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦មិថុនា២០២៣ ក្រោមប្រធានបទ:អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំ បង្ការ នៅឯ អាកាសយានដ្ឋានវាលបែកចាន ក្រុងបាត់ដំបង ក្រោមវត្តមានចូលរួមពី ឯកឧត្តម មាស វីរិទ្ធិ អគ្គលេខានៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងគ្រឿងញៀន និងតំណាងអាជ្ញាធរនៃខេត្តទាំង២ បាត់ដំបង ពោធិ៍សាត់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ។

ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលនេះ គឺជាសារដើម្បីបន្តដាស់តឿនក្រើនរំលឹកដល់ជនគ្រប់រូបឱ្យយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ក៏ដូចជាដើម្បីបង្ហាញឱ្យឃើញពីឆន្ទៈដ៏មោះមុតក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមការប្តេជ្ញាចិត្តនិងកម្មវិធីនយោបាយដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ។

សម្រាប់ឆ្នាំ២០២៣នេះ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “ប្រជាជនជាចម្បង ៖ បញ្ឈប់ការរើសអើង និងការមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារ អប់រំបង្ការ ក្នុងគោលបំណងផ្ដោតការ យកចិត្តទុកដាក់ឱ្យកាន់តែស៊ីជម្រៅតាមរយៈការផ្តល់អាទិភាពដល់ប្រជាជន ឬការចាត់ទុកប្រជាជនជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងវិធានការផ្សេងៗទៀតពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ ជាមួយនេះ ក៏ទាមទារឱ្យមានការគិតគូរអំពីផលប៉ះពាល់ជាអវិជ្ជមាននៃការរើសអើង និងការមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ព្រមទាំងពង្រឹងសកម្មភាពអប់រំផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយថែមទៀត ។ ហើយប្រធានបទសម្រាប់ឆ្នាំនេះ ក៏មានបំណងលើកទឹកចិត្តឱ្យផ្ដល់អំណាចនិងការទទួលខុសត្រូវដល់អាជ្ញាធរមូលដ្ឋាននិងយុវជន ដើម្បីម្ចាស់ការដឹកនាំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុង សហគមន៍មូលដ្ឋានរបស់ខ្លួនផងដែរ ។

តាមរយៈនៃសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះដែរបានបង្ហាញឱ្យដឹងថា រហូតមកទល់ពេលនេះ គ្រឿងញៀននៅតែជាបញ្ហាសង្គមមួយដែលមានលក្ខណៈស្មុគស្មាញ និងបានបង្កផលប៉ះពាល់ដល់សុខុមាលភាពមនុស្សរាប់លាននាក់ ប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងការអភិវឌ្ឍសង្គមនៃបណ្ដាប្រទេសស្ទើរតែទាំងអស់នៅលើសកលលោក ។

ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើនដល់ស្ថាប័នពាក់ព័ន្ធ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមឱ្យកាន់តែសកម្មថែមទៀត ក្នុងការកំណត់មុខសញ្ញាល្មើស និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចអនុវត្តច្បាប់ ដើម្បីឈានទៅមានវិធានការដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមខ្លឹមសារគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលនិងទិសស្លោក “៣កុំ ១រាយការណ៍ ដែលក្នុងនោះ កុំទី១ គឺកុំពាក់ព័ន្ធ៖ មានន័យថា កុំជួញដូរ កុំចែកចាយ កុំធ្វើជាខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។ កុំទី២ គឺកុំអន្តរាគមន៍៖ មានន័យថា កុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិឬមិត្តភក្តិក៏ដោយ។ រីឯ កុំទី៣ គឺកុំលើកលែង មានន័យថា កុំបន្ធូរបន្ថយ ការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថ្លែងនូវការកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធដែលបានខិតខំប្រឹងប្រែងបង្រ្កាបបទល្មើសគ្រឿងញៀននេះបានច្រើនករណី ដែលជាមូលដ្ឋានក្នុងការចូលរួមចំណែកការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។ ឯកឧត្តមបានបន្តទៀតថា ដោយសារការពន្លឿននីតិវិធីច្បាប់ពីស្ថាប័នតុលាការខេត្ត ព្រះអាជ្ញាខេត្ត ទើបធ្វើឱ្យយើងអាចធ្វើការដុតបំផ្លាញគ្រឿងញៀនបាននាពេលនេះ បើពុំមានការជួយជ្រោមជ្រែងពីស្ថាប័នតុលាការទេនោះ យើងនឹងត្រូវពន្យាការបំផ្លាញគ្រឿងញៀនដែលមិនទាន់ធ្វើនីតិវិធីច្បាប់រួចរហូតដល់ឆ្នាំក្រោយៗទៀត ។

ឯកឧត្តមបានបន្តទៀតថា បច្ចុប្បន្ននេះខេត្តបាត់ដំបងមានកន្លែងបន្សាបគ្រឿងញៀនចំនួន២កន្លែង ដែលទី១មជ្ឈមណ្ឌលបន្សាបគ្រឿងញៀនក្ដីសង្ឃឹម ស្ថិតនៅក្នុងស្រុកបវេល និងមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន កែ ស៊ីនួន ស្ថិតក្នុងស្រុករតនមណ្ឌលដែលទើបនឹងបង្កើតថ្មីៗនេះ ដែលនឹងត្រៀមសម្ពោធនាពេលខាងមុខនេះ ដោយមជ្ឈមណ្ឌលទាំង២នេះមានសារៈសំខាន់ខ្លាំងណាស់ដល់ខេត្តបាត់ដំបង ក្នុងការចូលរួមចំណែកក្នុងការព្យាបាលជនញៀនគ្រឿងញៀន ឱ្យត្រឡប់មកសភាពដើមវិញ បូកផ្សំជាមួយនឹងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ជនរងគ្រោះទាំងនោះ ។ក្នុងនោះឯកឧត្តមបានថ្លែងនូវការកោតសរសើរដល់ឯកឧត្តម កែ ស៊ីនួន ដែលបានមានគំនិតផ្ដួចផ្ដើមបង្កើតជាមជ្ឈមណ្ឌលបន្សាបគ្រឿងញៀននេះ ដែលនេះគឺជាការវិនិយោគដ៏កម្រ ហើយក៏ជាការវិនិយោគដ៏ល្អបំផុតដែលរដ្ឋបាលខេត្តគាំទ្រឱ្យមានអ្នកវិនិយោគលើផ្នែកនេះឱ្យកាន់តែច្រើន ដើម្បីរួមចំណែកដល់ការបន្សាបអ្នកប្រើប្រាស់គ្រឿងញៀនក្នុងខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ បានក្រើនរម្លឹកដល់យុវជនគ្រប់រូបសូមជៀសឆ្ងាយពីគ្រឿងញៀន ហើយត្រូវចូលរួមក្នុងការទប់ស្កាត់គ្រឿងញៀនកុំឱ្យកើតមាននៅតាមសហគមន៍ គ្រួសារ និងសង្គមជាតិ តាមពាក្យស្លោក ការប្រើប្រាស់គ្រឿងញៀន គឺបំផ្លាញអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ គ្រឿងញៀនបំផ្លាញការសិក្សានិងជីវិតស្រស់ថ្លារបស់យុវជន
បើស្រឡាញ់ខ្លួនឯង និងក្រុមគ្រួសារ សូមមេត្តាកុំសេពគ្រឿងញៀន ហើយយុវជនដែលល្អ ចូលរួមគាំទ្រកំចាត់គ្រឿងញៀន ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមកុំភ្លេចត្រួតពិនិត្យឯកសារពាក់ព័ន្ធដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាដើម សម្រាប់បម្រើឱ្យការបោះឆ្នោត និងអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយជ្រើសរើសយកអ្នក ដែលបាននាំយកសន្តិភាពពិតប្រាកដមកជូនជាតិ មាតុភូមិ ដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន ៕

អត្ថបទដែលជាប់ទាក់ទង