**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃចំនួន ២,០០០០ម៉ែត្រគីប សាងសង់សម្រេចបាន៩៨ភាគរយហើយ

ព្រះសីហនុ៖ កាលពីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសមិទ្ធផលនៃការស្ថាបនាស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ អមដំណើរដោយអភិបាលរងខេត្ត លោកប្រធានមន្ទីរជំនាញពាក់ព័ន្ធ ក្រុមការងារជំនាញ និងក្រុហ៊ុនសាងសង់ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានអោយដឹងថាសមត្ថភាព នៃស្ថានីយប្រព្រឹត្តកម្មទី៣ មានសមត្ថភាពផលិតទឹកកខ្វក់បានក្នុងមួយថ្ងៃចំនួន ២,០០០០ម៉ែត្រគីប ហើយក៏ជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអីស្រាអែល។ ទឹកកខ្វក់ដែលប្រមូលមកពីតាមគេហដ្ឋានប្រជាពលរដ្ឋ ផ្ទះសំណាក់ សណ្ឋាគារមួយផ្នែកដែលនៅជុំវិញស្ថានីយប្រព្រឹត្តិកម្មទី១ ដើម្បីធ្វើការបំលែងទៅជាទឹកមួយដែលមានគុណភាពមិនបំពុលបរិស្ថានហូរចូលទៅសមុទ្រ ទឹកដែលបានចម្រោះរួចយើងអាចយកទៅចិញ្ចឹមត្រីក្រឹមបានថែមទៀតផង។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួនបីនៅក្នុងក្រុងព្រះសីហនុ បច្ចុប្បស្ថានិយ៍ប្រព្រឹត្តិកម្មចំនួនពីរបានដាក់ឱ្យដំណើរការក្នុងនោះ ស្ថានីយទី១ មានសមត្ថភាពផលិតទឹកកខ្វក់ក្នុងមួយថ្ងៃបានចំនួន ៥២០០ម៉ែត្រគីប ស្ថានីយទី២ ផលិតទឹកកខ្វក់បាន ៧២០០ម៉ែត្រគីប និងស្ថានីយទី៣ ២,០០០០ម៉ែត្រគីប ហើយស្ថានីយទី៣នេះ កំពុងដំណើការសាងសង់បាន៩៥ភាគរយ ជិតរួចរាល់ និងដាក់សម្ភោធសប្រើប្រាស់ខាងមុខ។

តាមការបញ្ជាក់របស់ លោក សេង វិបុល ជាប្រធានគ្រប់គ្រងការសាងសង់គម្រោងអាប្រព្រឹតិ្តកម្មទី៣ ដោយក្រុមហ៊ុន X-Water Technology Co.,Ltd (កូនខ្មែរ) ឲ្យដឹងថា ការសាងសង់គម្រោងស្ថានីយប្រព្រឹត្តិកម្មទឹកសំណល់ទី៣ នៅខេត្តព្រះសីហនុ សម្រេចបាន ៩៨ ភាគរយ ទាំងមេការនិច និងសំណង់ នៃគម្រោងសាងសង់សរុប គិតត្រឹមថ្ងៃទី១១ ខែកក្ដដា ឆ្នាម២០២៣ ហើយគ្រោងនឹងបញ្ចប់នៅចុងខែកក្តដា ឆ្នាំ២០២៣ ហើយស្ថានីយប្រព្រឹត្តិកម្មទឹកសំណល់ទី៣ មានទីតាំងនៅអូរប៉ោយឈើទាល មានសមត្ថភាពផលិតទឹកបាន២០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទំហំដី១ហិចតា។

ចំណែកស្ថានីយប្រតិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពសម្អាតទឹកកខ្វក់ ក្នុងមួយថ្ងៃ បាន៥.២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។

ក្រុមហ៊ុនបានបញ្ជាក់ទៀតថា ការសាងសង់ស្ថានីយនេះ បានចាប់ផ្តើមបន្ទាប់ពីស្ថានីយប្រព្រឹត្តិកម្មទី ១ និងទី ២ ត្រូវបានដាក់ឱ្យដំណើរការ ហើយស្ថានីយប្រព្រឹត្តិកម្មនេះនឹងចម្រោះ និងធ្វើប្រព្រឹត្តិកម្មទឹក មុនពេលដែលវាត្រូវបានបង្ហូរចូលទៅក្នុងសមុទ្រ។ គម្រោងនេះត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង