**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

អភិបាលខេត្តរតនគិរី ដឹកនាំកិច្ចប្រជុំគណ:កម្មាធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីពិនិត្យលើវឌ្ឍនភាព នៃការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

ភ្នំពេញ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណ:កម្មាធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីពិនិត្យលើវឌ្ឍនភាព នៃការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងប្រកាសសមាសភាពគណៈកម្មាធិការកែសម្រួលថ្មី។

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម ញ៉ែម សំអឿន បានជំរុញដល់គណ:កម្មាធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តមានជាអាទិ៍៖
-បន្តផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប និង ០២ បប និងសារាចរលេខ ០២ស សារាចរណែនាំ លេខ ០៥សរណន របស់រាជរដ្ឋាភិបាលឲ្យដល់ភូមិ ឃុំ/សង្កាត់ និងក្រុង/ស្រុក។ -បន្តទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ បទល្មើសធនធានធម្មជាតិ និងទប់ស្កាត់ ការកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិចាប់សត្វព្រៃ ការលួចធ្វើអាជីវកម្មរ៉ែខុសច្បាប់។
-បន្តស្រាវជ្រាវរុករកដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើបទល្មើសធនធានធម្មជាតិឲ្យដូចភ្លៀងរលឹម។
-បន្តជំរុញផ្សព្វផ្សាយ និងអប់រំដល់សហគមន៍មូលដ្ឋានឲ្យចូលរួមរាយការណ៍ ដើម្បីទប់ស្កាត់ ការពារធនធានធម្មជាតិ ។
-បន្តការចុះត្រួតពិនិត្យតាមក្រុមហ៊ុនដែលមានរោងម៉ាស៊ីនអារកែច្នៃឈើ សិប្បកម្មកែច្នៃឈើ ដេប៉ូឈឺ ដែលស្តុបឈើដោយគ្មានច្បាប់។
-បន្តដាក់កម្លាំងដើរល្បាតត្រួតពិនិត្យតាមគោលដៅក្នុងភូមិសាស្ត្រខេត្តរតនគិរី។
-បន្តពង្រឹងទំនាក់ទំនងសហការជាមួយសហគមន៍មូលដ្ឋាន និងអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
-ធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋឲ្យបញ្ឈប់ការប្រព្រឹត្តបទល្មើសព្រៃឈើបទល្មើសធនធានធម្មជាតិ ការជួញដូរសត្វព្រៃខុសច្បាប់ និងការកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋ។

សូមបញ្ជាក់ថា ក្នុងរបាយការណ៍របស់គណៈកម្មាធិការដែលបានលើកឡើងក្នុងអង្គប្រជុំបានបង្ហាញថា បទល្មើសធនធានធម្មជាតិ ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ សភាពការណ៍នៃបទល្មើសធនធានធម្មជាតិភូមិសាស្ត្រខេត្តរតនគិរី នៅតែកើតមាន ដូចជាការបរបាញ់សត្វ ដាក់អន្ទាក់ចាប់សត្វក្នុងរូបភាពតូចៗ សម្រាប់ដោះស្រាយជីវភាព ការហ៊ុមព័ទ្ធនិង កាប់រានព្រៃយកដីធ្វើចម្ការក៏នៅកើតមាន និងសន្និធិឈើអារពុំមានច្បាប់អនុញ្ញាត និងការកាប់ឈើសម្រាប់តម្រូវ ការប្រើប្រាស់តាមគ្រួសារនៅមូលដ្ឋាន។

សរុបបទល្មើសដែលបានធ្វើការទប់ស្កាត់មានចំនួន ៥១៥លើក សរុបចំនួន ១១៦ករណី ក្នុងនោះបទល្មើសសត្វព្រៃចំនួន ២៣ករណី បទល្មើសព្រៃឈើចំនួន ១៧ករណី បទល្មើសកាប់រានដី ព្រៃយកធ្វើកម្មសិទ្ធិចំនួន ៧០ករណី និងបទល្មើសនេសាទចំនួន ៤ករណីបទល្មើសបង្កើតឡធ្យូងចំនួន ០២ករណី។ បានដកហូត អាវុធម៉ាក់CKCចំនួន ០១គ្រឿង អន្ទាក់ចាប់សត្វចំនួន ៣២៨ខ្សែ រណារយន្តចំនួន០៨គ្រឿង ឧបករណ៍ឆក់ត្រីចំនួន ០២គ្រឿង អាវុធកែច្នៃចំនួន ០៥ដើម ម៉ូតូកែច្នៃចំនួន ០៤គ្រឿង មងចាប់សត្វចំនួន ០៩ដៃ បន្ដឹងសត្វចំនួន ៣០ម៉ាស៊ីនខួងរណ្តៅចំនួន ០១គ្រឿង សត្វព្រៃចំនួន ០៣ក្បាលស្មើនឹង ៦គីឡូក្រាម ដកដើមចេកចំនួន ២៥ដើម រុះរើឡធ្យូងចំនួន ០៤កន្លែង និងខ្ទមចំនួន ០៥កន្លែង។ មានការកាប់រានដីព្រៃមានផ្ទៃដីទំហំ ៧៨,០១ហិកតា និងដកបង្គោលរបងចំនួន ១៧៩បង្គោល។ ឈើប្រភេទចម្រុះចំនួន ១៧៨ដុំ/កំណាត់ ស្មើនឹង ១២ម៉ែត្រគូប និងរថយន្តចំនួន ០១គ្រឿង។

ក្នុងដែនសមត្ថកិច្ចរដ្ឋបាលព្រៃឈើមូលដ្ឋានមានបទល្មើសសរុបចំនួន១៧ករណី បញ្ចូនសំណុំរឿងទៅ អយ្យការអមសាលាដំបូងខេត្តចំនួន១៣ករណី ពិន័យអន្តរការណ៍ចំនួន ០៣ករណី។ ក្នុងនោះរួមមានឈើប្រភេទ ចម្រុះចំនួន ៧៩០គីឡូក្រាម និង ១៧៦ដុំ ស្មើនឹង ២៥ម៉ែត្រគូប និងវល្លិ៍រមៀតចំនួន ៣៣២០គីឡូក្រាម។ មធ្យោបាយ បទល្មើសរថយន្តចំនួន ៤គ្រឿង និងម៉ូតូចំនួន ៦គ្រឿង។ បទល្មើសកាប់រានដីព្រៃមានផ្ទៃដីទំហំ ១៣៦,០៥ហិកតា។ មានមធ្យោបាយបទល្មើសចំនួន ០២គ្រឿង និងជនល្មើសចំនួន ០៥នាក់ ៕

អត្ថបទដែលជាប់ទាក់ទង