ឯកឧត្តម សុខ លូ អំពាវនាវដល់សមាជិក អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជួបជាមួយសមាជិក សមាជិកាបក្ស២សង្កាត់ក្នុងក្រុងបាត់ដំបង គឺសង្កាត់ព្រែកព្រះស្ដេច និងសង្កាត់រតនៈ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបានអំពាវនាវដល់សមាជិក សមាជិការ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ អោយបានគ្រប់ៗគ្នា៕