**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រូបចម្លាក់ព្រះពុទ្ធបដិមាករ ទទួលបានការគាំទ្រពីប្រជាពុទ្ធបរិស័ទទូទៅក្នុងប្រទេសកម្ពុជា ដើម្បីទុកជាទីសក្ការៈបូជារំលឹកនឹកទៅដល់ព្រះបរមៈគ្រូនៃយើង


ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ការប្រកបអាជីវកម្មធ្វើរូបចម្លាក់ព្រះពុទ្ធបដិមាករ ដើម្បីជាវជូនទៅដល់ញាតិញោមដែលជាប្រជាពុទ្ធបរិស័ទក្នុងនាម ជាអ្នកកាន់ព្រះពុទ្ធសាសនានៅតែជាអាជីវកម្មមួយដ៏ល្អ បំផុតនៅក្នុងការរកប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ក្នុងសង្គមគ្រួសារ។

ទាក់ទងទៅនឹងការប្រកបអាជីវកម្មសាងសង់រូបព្រះពុទ្ធបដិមាករជាវនេះផងដែរ។ បើគេធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញឆ្ពោះមកកាន់ខេត្តកំពង់ធំតាមដងផ្លូវជាតិលេខ6A ចំណុចស្រុកសន្ទុកនៅអមសងខាងផ្លូវជាតិ គេបានប្រទះឃើញមានរូបបដិមាករគ្រប់ប្រភេទ ពីសកម្មភាពនៅក្នុងការឆ្លាក់រូបព្រះពុទ្ធបដិមាករដ៏ស្រស់ស្អាតផូរផង់ ដើម្បីទុកតម្កល់និងជាវទៅឱ្យពុទ្ធបរិស័ទចំណុះជើងវត្តដែលមានសទ្ធាជ្រះថ្លាជាវយកទៅដាក់តាមទីវត្តអារាមនានាក្នុងប្រទេសកម្ពុជាយើង ដើម្បីទុកជាទីសក្ការៈបូជារំលឹកនឹកទៅដល់ព្រះបរមៈគ្រូនៃយើង។

លោកស្រី ហៃ ទែក ដែលជាម្ចាស់អាជីវកម្មរស់នៅក្នុងភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានរៀបរាប់ពីការប្រកបមុខរបរចម្លាក់ថ្ម រូបព្រះពុទ្ធបដិម។

លោកស្រីបានប្រកបមុខរបរនេះអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ។ ការប្រកបមុខរបរចម្លាក់ថ្មរូបព្រះពុទ្ធបដិមាករដើម្បីជាវជូនញាតិញោម ប្រជាពុទ្ធបរិស័ទក៏ដូចជាជាវជូនទីវត្តអារាមនានានៅក្នុងប្រទេសកម្ពុជាគឺមានភាពល្អប្រសើរណាស់ ចំពោះអាជីវកម្មរបស់លោកស្រីក្នុងការរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារ។

លោកស្រី ហៃ ទែក បានបន្តឱ្យដឹងទៀតថារូបព្រះពុទ្ធបដិមាករ ក៏ដូចជារូបចម្លាក់បារមីផ្សេងៗដែលក្រុមជាងរបស់លោកស្រីបានឆ្លាក់នោះមានដូចជារូបសំណាងលោកយាយម៉ៅ លោកតាដំបងដែក លោកតាក្រហមក និងរូបសំណាងបារមីផ្សេងៗជាច្រើនមុខទៀត គឺមានចាប់ពីតម្លៃ១០ដុល្លារ ២០ដុល្លារ ១០០ដុល្លារ ព្រមទាំងមានតម្លៃ ១ម៉ឺនរហូតដល់ជាង២ម៉ឺនដុល្លារ ក៏មានទៀតផងដែរ ទៅតាមរូបចម្លាក់ព្រះពុទ្ធបដិមាករធំនិងតូចតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង