**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ដើមឈើ ១៥០០០ ដើម នឹងត្រូវយកមកដាំនៅភូមិសាស្ត្រស្រុកមោងឫស្សី ក្រោមយុទ្ធនាការ “បៃតងសន្តិភាពមោងឫស្សី”

ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះជួយស្រុកមោងឫស្សី និង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយស្រុកមោងឫស្សី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកយុទ្ធនាការ “បៃតងសន្តិភាពមោងឫស្សី” នៅស្រុកមោងឫស្សី។​

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារចុះជួយស្រុកមោងឫស្សី, ប្រធាន អនុប្រធាន និងសមាជិកនៃក្រុមការងារចុះជួយតាមបណ្តាឃុំទាំង៩ នៃស្រុកមោងឫស្សី, អាជ្ញាធរស្រុក ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្ស ប្រមាណជាង ១២០០ នាក់។

ផ្អែកតាមរបាយការណ៍ ឯកឧត្តម កេង សុម៉ារិទ្ធ
ប្រធានក្រុមការងារទទួលបន្ទុកយុវជន នៃក្រុមការងារចុះជួយស្រុកមោងឫស្សី បានឱ្យដឹងថា សម្រាប់កូនឈើដែលនាំមកដាំនៅតាមដងផ្លូវជាតិលេខ៥ ដែលមានចម្ងាយ៤៣គីឡូម៉ែត្រ មានចំនួន ១៥,០០០ដើម ក្នុងនោះមានកូនក្ងោកចំនួន ៥,០០០ដើម កូនធ្នង់ ចំនួន ៥,០០០ដើម និងមានកូនឈើចម្រុះដូចជា៖ កូនគគីរ បេង ឈើទាល ចំនួន៥,០០០ដើម។

មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះជួយស្រុកមោងឫស្សី បានមានគូសបញ្ជាក់ថា យុទ្ធនាការ “បៃតងសន្តិភាពមោងឫស្សី” នេះ ត្រូវបានរៀបចំឡើងក្នុងពេលដែលប្រទេសកម្ពុជាមានសុខសន្តិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍឥតឈប់ឈរ។ កត្តាសន្តិភាពនេះ បានផ្តល់ឱកាសឱ្យក្រុមការងារចុះជួយស្រុកមោងឫស្សី អាចរៀបចំនូវព្រឹត្តិការណ៍ជាច្រើននៅក្នុងស្រុកមោងឫស្សី នាពេលកន្លងមក និងរួមទាំងព្រឹត្តិការណ៍យុទ្ធនាការ “បៃតងសន្តិភាពមោងឫស្សី”។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យប្រជាពលរដ្ឋក្នុងស្រុកមោងឫស្សីទាំងអស់ រួមសាមគ្គីគ្នាបន្តចូលរួមការពារ និងថែរក្សាសន្តិភាពកម្ពុជាឱ្យបានគង់វង្ស ដើម្បីឱ្យកម្ពុជាមានការអភិវឌ្ឍបន្តទៅមុខទៀត។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយស្រុកមោងឫស្សី ក៏បានបញ្ជាក់អំពីគោលបំណងនៃការបង្កើតឱ្យមានយុទ្ធការ “បៃតងសន្តិភាពមោងឫស្សី” នេះ​ ផងដែរថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួន ៣ សំខាន់ៗ រួមមាន៖
ទី១-ដើម្បីចូលរួមអបអរសាទរពិធី “រុក្ខទិវា ៩ កក្កដា” ឆ្នាំ២០២៣ ដែលទើបរៀបចំឡើងនៅខេត្តកំពង់ឆ្នាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ទី២-ដើម្បីឱ្យស្រុកមោងឫស្សី មានទេសភាពកាន់តែស្រស់ស្អាតជាមួយនឹងធម្មជាតិពណ៌បៃតង និងពណ៌ក្រហមឆ្អិនឆ្អៅនៅតាមបណ្តោយផ្លូវជាតិលេខ ៥ និងតាមបណ្តោយផ្លូវនានាតាមភូមិ ឃុំ ព្រមទាំងទីកន្លែងសាធារណៈផ្សេងទៀតក្នុងភូមិសាស្ត្រនៃស្រុកមោងឫស្សី និង
ទី៣-ដើម្បីបំផុសទឹកចិត្ត និងស្មារតីប្រជាពលរដ្ឋក្នុងស្រុកមោងឫស្សីនិយាយជារួម និងយុវជនស្រុកមោងឫស្សីនិយាយដោយឡែក ឱ្យចេះស្រឡាញ់បរិស្ថាន តាមរយៈការមិនកាប់ដើមឈើ ប៉ុន្តែ​ ថែមទាំងចូលរួមដាំដើមឈើឡើងវិញផងដែរ។

ឯកឧត្តម ក៏បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេស យុវជន សូមចូលរួមយុទ្ធនាការនេះឱ្យបានទាំងអស់គ្នា ដើម្បីបង្កើនសម្រស់ស្រុកមោងឫស្សីឱ្យមានភាពស្រស់បំព្រងនៅពេលអនាគត ដែលនេះជាមោទនភាពសម្រាប់ខ្លួនឯង និងកូនចៅជំនាន់ក្រោយនៃអ្នកស្រុកមោងឫស្សី។

បន្ថែមពីនេះ ឯកឧត្តម កើត រិទ្ធ បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកមោងឫស្សី ត្រូវចេះដឹងគុណអ្នកដែលបានខិតខំកសាងនូវសមិទ្ធផលនានា នាពេលបច្ចុប្បន្ននេះ និងជាពិសេសគឺសុខសន្តិភាពដែលកម្ពុជាមានសព្វថ្ងៃតាមរយៈការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀងក្នុងឱកាសនេះដែរ ឯកឧត្តម កើត រិទ្ធ ក៏បានថ្លែងអំណរគុណ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានផ្តល់កូនឈើដល់ក្រុមការងារចុះជួយស្រុកមោងឫស្សីសម្រាប់រៀបចំយុទ្ធនាការនេះ ព្រមទាំងបានថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធដែលបានសហការ និងក្រុមការងារចុះជួយស្រុកមោងឫស្សី ដែលបានខិតខំទាំងថ្ងៃទាំងយប់ ដើម្បីរៀបចំព្រឹត្តិការណ៍នេះ៕

អត្ថបទដែលជាប់ទាក់ទង