**នាយករដ្ឋមន្រ្តីអ៉ីស្រាអែល ចុះទៅតំបន់ហ្កាហ្សា និងប្រកាសផ្តល់រង្វាន់ ៥លានដុល្លារ សម្រាប់អ្នករំដោះបានចំណាប់ខ្មាំងម្នាក់**អនុរដ្ឋមន្រ្តីការបរទេសអាមេរិក សង្ឃឹមថាលោក ដូណាល់ ត្រាំ នឹងធ្វើការជាមួយសម្ព័ន្ធមិត្តនៅប៉ាស៉ីហ្វិក ហើយមិនដកខ្លួនចេញពីតំបន់នេះ**រដ្ឋបាលខេត្តពោធិ៍សាត់ បើកវេទិកាថ្នាក់ខេត្ត ស្តីពីការអនុវត្តកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**អភិបាលខេត្តប៉ៃលិន ជួបជាមួយប្រតិភូថៃ ដើម្បីប្រជុំពិភាក្សាលើខ្លឹមសារនៃកិច្ចព្រមព្រៀងស្តីពី ការសាងសង់ស្ពានឆ្លងកាត់ខេត្ត នៃប្រទេសទាំងពីរ**ប្រទេសចិន ទទួលស្គាល់ថាយន្តហោះយោធាមួយ របស់ខ្លួនបានចូលដែនអាកាស របស់ប្រទេសជប៉ុន**ក្រុមហ៊ុន SpaceX បាញ់បង្ហោះសាកល្បង យានអវកាស Starship លើកទី៦ ដោយប្រើគ្រាប់រ៉ុក្កែតខ្នាតយក្ស**រដ្ឋមន្ត្រី ថោ ជេដ្ឋា ស្នើឲ្យក្រុមហ៊ុន Delphos ពិនិត្យលទ្ធភាពកៀរគរទុនវិនិយោគជួយដល់ក្រសួងធនធានទឹក កសាងប្រព័ន្ធធារាសាស្ត្រប្រកបដោយសក្តានុពល នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប**ប្រធានសមាគមជប៉ុន-កម្ពុជា ប្ដេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា**ក្រុមសេដ្ឋកិច្ចទាំង២០ បានបញ្ចប់កិច្ចប្រជុំរយៈពេលពីរថ្ងៃ ដោយបានគូសបញ្ជាក់ពីតម្រូវការ សម្រាប់សកម្មភាពរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រធានាធិបតីអាមេរិក លោក បៃដិន យល់ព្រមផ្តល់គ្រាប់មីនប្រឆាំងមនុស្សឱ្យអ៊ុយក្រែន ប្រើក្នុងសង្រ្គាមទប់ទល់ការឈ្លានពានរបស់រុស្ស៉ី**ទំហំពាណិជ្ជកម្មកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម ក្នុងរយៈពេល១០ខែ ឆ្នាំនេះ មានការកើនឡើងប្រមាណ៧ភាគរយ បើធៀបនិងឆ្នាំមុន**រដ្ឋមន្ត្រីក្រសួងការងារ និងគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ លើកឡើងពីកិច្ចសហប្រតិបត្តិការបញ្ជូននិងទទួលពលករកម្ពុជាទៅធ្វើការនៅកូរ៉េ**ប្រទេសមីយ៉ាន់ម៉ា ជាប់ជាប្រទេសមានជនរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេ ក្នុងឆ្នាំ២០២៣**កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅឡាវរយៈពេល២ថ្ងៃដើម្បីរកផ្លូវចេញចំពោះបញ្ហាជាប់គាំងជាច្រើនឆ្នាំ **ដាណឺម៉ាក នឹងបរិច្ចាគទឹកប្រាក់ ១៣៨លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយោធា របស់អ៊ុយក្រែន**អភិបាលខេត្តតាកែវ បញ្ជាឱ្យបង្កើតក្រុមការងារចុះត្រួតពិនិត្យគ្លីនិកឯកជន នៅទូទាំងខេត្ត**មីយ៉ាន់ម៉ា ជាប់ជាប្រទេសដែលមានជនរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេក្នុងឆ្នាំ២០២៣**លោក Vladimir Zelensky និយាយថា អ៊ុយក្រែនត្រូវតែសម្រេចបានសន្តិភាពជាមុនសិន មុននឹងពលរដ្ឋអាចទៅបោះឆ្នោត**ថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង ៣០លាននាក់ គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំនេះ**លោក Donald Trump មានបំណងប្រកាស អាសន្នជាតិ និងបញ្ជាក់ពីផែនការប្រើប្រាស់ធនធានយោធា ដើម្បីនិរទេសជនអន្តោប្រវេសន៍

អ្នកនាំពាក្យក្រសួងការបរទេស ឆ្លើយតបចំពោះការផ្សាយថា អង្គការសហប្រជាជាតិបានទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងទណ្ឌិតមួយរូប ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក អាន សុខឿន បានឆ្លើយតប២ចំណុចចំពោះការចុះផ្សាយថា អង្គការសហប្រជាជាតិ ទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងទណ្ឌិតមួយរូប ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។

អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ដូច្នេះថា “ថ្មីៗនេះ វិទ្យុបរទេសមួយដែលផ្សាយជាខេមរភាសា បានផ្សាយថា អង្គការសហប្រជាជាតិបានទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងទណ្ឌិតមួយរូប ជាបន្ទាន់និងគ្មានលក្ខខណ្ឌ។ ក៏ប៉ុន្តែធាតុពិត ការថ្លែងទាំងនេះគឺគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរបស់ “ក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត” តែប៉ុណ្ណោះ ពោលគឺមិនតំណាងឱ្យអង្គការសហប្រជាជាតិ នោះទេ”។

ដោយការផ្សាយរបស់វិទ្យុបរទេសខាងលើមានចេតនាទុច្ចរិតនិងបង្កឱ្យមានការភាន់ច្រឡំ  អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមផ្តល់ជូននូវការពិត ដូចតទៅ៖

១.  “ក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត” (WGAD) គឺជាបណ្តុំនៃបុគ្គលចំនួនប្រាំរូប ដែលមិនមែនជាមន្ត្រីរបស់អង្គការសហប្រជាជាតិឡើយ ហើយដែលគ្រាន់តែបម្រើការ ក្នុងសមត្ថភាពផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ បុគ្គលទាំងនោះទំនងពុំមានការយល់ដឹងជាក់ស្តែងអំពីអង្គហេតុនិងអង្គច្បាប់ចំពោះករណីទណ្ឌិតម្នាក់នោះ ទិដ្ឋភាពនយោបាយ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា។ សេចក្តីសន្និដ្ឋានរបស់ក្រុមការងារនេះក៏ពុំមានទម្ងន់អ្វីឡើយ រួមទាំងទម្ងន់ផ្លូវច្បាប់ មកលើរដ្ឋអធិបតេយ្យមួយ។

២.  ដោយពុំបានអនុវត្តតាមវិធីសាស្ត្រនិងក្រមសីលធម៌ការងារត្រឹមត្រូវ កម្ពុជាសូមច្រានចោលនូវសេចក្តីសន្និដ្ឋានរបស់ក្រុមការងារនេះ។ ប្រទេសជាច្រើនផ្សេងទៀតក៏ធ្លាប់បានសម្តែងនូវការខកចិត្ត និងបដិសេធសេចក្តីសន្និដ្ឋាន នាពេលកន្លងមក របស់ WGAD ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង