រដ្ឋមន្ត្រីការបរទេសកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយឯកឧត្ដម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី
ភ្នំពេញ៖ ក្នុងឱកាសនៃកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា ព្រមទាំងរដ្ឋមន្រ្តីការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្ដម ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។