លោកជំទាវ លឹម រស្មី ប្រធានក្រុមការងារចុះជួយឃុំពោធិ៍ទី ដឹកនាំសមាជិក សមាជិកា ចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោត អាណត្តិទី៧ ឆ្នាំ២០២៣
ភ្នំពេញ៖ លោកជំទាវ លឹម រស្មី ប្រធានក្រុមការងារចុះជួយឃុំពោធិ៍ទី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំ សមាជិក សមាជិកា ចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោត អាណត្តិទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កង សុខន ប្រធានក្រុមការងារចុះជួយស្រុកស៊ីធរកណ្តាល។
ការដង្ហែក្បួនឃោសនាខាងលើនេះដោយមានការចូលរួមដូចខាងក្រោម:សមាជិកចូលរួម ៣៩៣នាក់ ស្រី២៧៧នាក់,ក្រុមការងារ២២នាក់ ស្រី ០៤នាក់, នគរបាល ០៤នាក់, ប្រជាការពារ ២០នាក់, ។
មធ្យោបាយសម្រាប់ឃោសនារួមមាន៖ រថយន្តធំ ៣គ្រឿង រថយន្តតូច ១១គ្រឿងឫ, ម៉ូតូ ២៥០គ្រឿង, មីក្រូ ២គ្រឿងនិងធុងបាស ២គ្រឿងផងដែរ៕