ឯកឧត្តម សុខ លូ អញ្ជើញជួបជាមួយសមាជិក សមាជិកាបក្សនៅសង្កាត់ចំនួន០២ ក្នុងក្រុងបាត់ដំបង
ភ្នំពេញ៖ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នារសៀលថ្ងៃពុធ ១០រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបជាមួយសមាជិក សមាជិកាបក្សនៅសង្កាត់ស្លាកែត និងសង្កាត់ក្តុលដូនទាវ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់សមាជិក សមាជិការ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតក្នុងសង្កាត់ទាំង២ ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព និងការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងបន្តទៀត ៕