ការជម្លៀសវេជ្ជសាស្រ្តបន្តពីតំបន់ Nagorno-Karabakh ទៅកាន់ប្រទេសអាមេនី
បរទេស៖ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានឲ្យដឹងថា ការជម្លៀសអ្នកជំងឺពីតំបន់ Nagorno-Karabakh ទៅកាន់ប្រទេសអាមេនី បានចាប់ផ្តើមឡើងវិញនៅថ្ងៃសុក្រ បន្ទាប់ពីប្រទេស Azerbaijan បានបិទផ្លូវតភ្ជាប់តំបន់ Nagorno-Karabakh ទៅកាន់ប្រទេសជិតខាងរបស់ខ្លួន។
អ្នកនាំពាក្យសាខាអាមេនីរបស់ ICRC លោក Zara Amatuni បានប្រាប់ AFP ថា ការជម្លៀសអ្នកជំងឺដោយកាកបាទក្រហមពី Nagorno-Karabakh ទៅកាន់មន្ទីរពេទ្យក្នុងប្រទេសអាមេនី បានចាប់ផ្តើមឡើងវិញនៅថ្ងៃនេះ (ថ្ងៃសុក្រ)។
ប្រភព៖ CGTN
ប្រែសម្រួលដោយ៖ {ឡាយ លីហួ}