ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចុះជួបសំណេះសំណាលនិងឃោសនារកសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅឃុំតាឡាត ស្រុកសេសាន
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកសេសាន នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល ឃោសនារកសន្លឹកបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដោយមានអ្នកចូលរួម ចំនួនជិត៦០០នាក់ វត្តភូមិខ្សាច់ថ្មីធំ ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចអនុប្រធានគណបក្ស ថ្នាក់ដឹកនាំគណបក្ស ជូនសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តដែលមានក្តីនឹករលឹកចំពោះសមាជិកសមាជិការគណបក្សប្រជានកម្ពុជាទាំងអស់គ្រប់មូលដ្ឋាន។
ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ជូនសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំតាឡាត ពីការខិតខំប្រែងដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ចាប់តាំងពីបាតដៃទទែរហូតមានការកាតអភិវឌ្ឍន៍រីកចំរើនដូចបច្ចប្បន្ន។ ក្រៅពីបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់ក្រោមរបប ប៉ុល ពត គណបក្សប្រជាជនកម្ពុជា បាននាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋ នាំមកនូវការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល រហូតមកដល់បច្ខុប្បន្ននេះ។
ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានអំពាវនាវសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ នៅថ្ងៃអាទិត្យទី២៣ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដូច្នេះត្រូវពិនិត្យឯកសារ អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត ឱ្យបានត្រឹមត្រូវ និងទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត។ ត្រូវគៀងគរសាច់ញាតិ និងអ្នកគាំទ្រទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា កុំជឿតាមការញុះញង់ណាមួយរបស់ក្រុមប្រឆាំងដែលឃោសនាមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ៕